Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

អាជ្ញាធរចុះដោះស្រាយកង្វល់ប្រជាពលរដ្ឋរឿងយោធាធ្វើប៉ារ៉ាស់បិទផ្លូវចូលភូមិ និងក្រុមហ៊ុនចិនប្រើសារធាតុគីមីចម្រាញ់ធ្វើរ៉ែមាស

មណ្ទលគិរី ៖ ប្រជាពលរដ្ឋនៅភូមិអន្ទ្រងសែនជ័យស្រុកពេជ្រជ្រាដា បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពកម្លាំងយោធាអគ្គមេបញ្ជាការធ្វើប៉ារ៉ាស់បិទផ្លូវចូលភូមិ និងមានទីតាំងរណ្ដៅរ៉ែមាសជាច្រើនកន្លែងនៅក្នុងភូមិដោយបានប្រើប្រាស់នូវសារធាតុគីមី ដើម្បីយកទៅចម្រាញ់មាស ដែលអាងស្តុកនៅសារធាតុគីមីនោះធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានក្នុងភូមិនិងសិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលារៀនក្បែរទីតាំងរណ្ដៅរ៉ែមាសទាំងនោះ។

ពលរដ្ឋលើកឡើងថា ទីតាំងរណ្ដៅរ៉ែមាស ដែលទាំងនោះគឺ ស្ថិតនៅក្នុងភូមិដែលមានផ្ទះរបស់ប្រជាពលរដ្ឋរស់នៅនិងសាលារៀនផងដែរហើយការប្រើប្រាស់នៅសារធាតុគីមីនោះគឺបានបង្ហូរចេញទៅដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់សត្វពាហនៈឬក៏ពេលមានភ្លៀងធ្លាក់អាចហូរចូលទៅតាមប្រឡាយទឹក ឬក៏អូរព្រែកជាដើមដែលពួកគាត់អះអាងថា ព្រែកដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកនោះគឺហូរធ្លាក់ពីខេត្តមណ្ឌលគិរី រហូតដល់ខេត្តក្រចេះ។

តាមប្រជាពលរដ្ឋ បន្ទាប់ពីផ្ទុះរយៈពេលប៉ុន្មានថ្ងៃនេះដោយសាររផ្ទាល់នូវសកម្មភាពនៅតាមទីតាំងរ៉ែមាសនោះ ទើបក្រុមធ្វើអាជីវកម្មទាំងនោះបានរុះរើយកសម្ភារចេញនិងប្រើអេស្កាវទ័រកាយលុបរណ្ដៅនៅតាមទីតាំង និងអាងស្តុកគីមីនោះដើម្បីឱ្យសមត្ថកិច្ចក៏ដូចជាអាជ្ញាធរចុះទៅត្រួតពិនិត្យនិងថតរូបរាយការណ៍ទៅដល់ថ្នាក់ដឹកនាំស្ថាប័នអង្គភាពនីមួយៗ ដើម្បីបំភាន់ភ្នែកថ្នាក់។

ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរមានការត្រួតពិនិត្យមើលឲ្យបានច្បាស់ លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់នូវសារធាតុគីមីចម្រាញ់យកមាសនោះដើម្បីកុំឲ្យប៉ះពាល់ទៅដល់សុខភាពរបស់អ្នកភូមិនិងសត្វពីខណៈរបស់ពួកគាត់។

ក្នុងនោះក៏មានការសំណូមពរទៅដល់អាជ្ញាធរក៏ដូចជាកងកម្លាំងដែលបានដាក់បារ៉ាស់បិទផ្លូវ សូមឱ្យអាជ្ញាធរជួយរកដំណោះស្រាយនិងបើកផ្លូវឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ទៅមកបានដោយសេរីដូចសព្វដង។

ពួកគាត់និយាយថា ផ្លូវលំមួយខ្សែនេះគាត់បានប្រើប្រាស់និងរស់នៅអ្នកខ្លះប្រមាណជិត២០ឆ្នាំមកហើយ។  ប៉ុន្តែ នៅពេលដែលកើតមានការធ្វើអាជីវកម្មរ៉ែមាសនៅក្នុងនៅតំបន់នោះក៏ស្រាប់តែមានការដាក់បារ៉ាស់ចំនួន៤ទីតាំងដែលបិទផ្លូវមិនឲ្យអ្នកពីចម្ងាយចូលទៅក្នុងភូមិនោះបានទេសូម្បីតែប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះចេញចូលក៏ត្រូវតែមានការត្រួតពិនិត្យតឹងតែងបំផុតនិងមុននឹងឲ្យចូលម្ដងៗ។

បន្ទាប់ពីមានផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ  លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា និងកម្លាំងបង្រ្កាបបទល្មើសអាវុធហត្ថខេត្តមណ្ឌលការគិរី ដឹកនាំដោយលោកភោគ ចន្ធី មេបញ្ជាការរងអាវុធហត្ថខេត្តមណ្ឌលគិរីបានចុះពិនិត្យ ការដាក់បារ៉ាស់បិទផ្លូវចូលភូមិ និងចម្រាញ់រ៉ែមាសនៅតំបន់នោះ។

លោកអភិបាលស្រុក បានបញ្ជាក់ថា  បើតាមដឹងគឺជាការឈរជើងរបស់កម្លាំងយោធា គឺការពាររួមចំណែកការថែរក្សាការពារសម្បត្តិធនធានធម្មជាតិ ជាពិសេសគឺហាមមិនឲ្យប្រជាពលរដ្ឋចេញចូលកាប់ទន្ទ្រានយកដីរដ្ឋខុសច្បាប់និងការជីករុករករ៉ែមីជាដើម។

លោកភោគ ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថ បានឲ្យដឹងថា កម្លាំងអគ្គមេបញ្ជាការ ដែលដាក់បារ៉ាស់បិទនោះ គឺ ដោយសារទីតាំងខាងលើជាអតីតក្រុមហ៊ុនដីសម្បទានដាយណាម ហើយត្រូវរាជរដ្ឋាភិបាលដកហូតប្រគល់ជូនក្រសួងការពារជាតិធ្វជាតំបន់យុទ្ធសាស្រ្តយោធាតាំងពីឆ្នាំ២០២០ ហើយពុំមានការពាក់ពន្ធ័ជាមួយក្រុមហ៊ុនរុករករ៉ែមាសនេះទេ។

ពាក់ព័ន្ធនឹងការជីករ៉ែប្រើគីមីហើយជាដើមនោះលោកថា មិនបានដឹងស៊ីជម្រៅទេពីព្រោះមិនមែនជាជំនាញរបស់លោក ប៉ុន្តែយ៉ាងណាគឺខាងមន្ទីរជំនាញក៏ដូចជាកម្លាំងពាក់ព័ន្ធគឺបានចុះទៅត្រួតពិនិត្យមើលនៅតាមរណ្ដៅដែរ ដែលគេអាងថាមានការប្រើប្រាស់អាងស្តុកគីមីជាដើមនោះគឺគេបានចុះត្រួតពិនិត្យរួចរាល់ហើយ។

ទាក់ទងការព្រួយបារម្ភរបស់ពលរដ្ឋ លោក អ៊ុំ ណាគ្រី តំណាងក្រុមហ៊ុន អន្ទ្រង មេធល បានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះមានអាជ្ញាបណ្ណនៅក្នុងការស្រាវជ្រាវរុករករ៉ែមាស នៅភូមិអន្ទ្រងរយៈពេលខ្លី ហើយក៏បានបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ មកម្ល៉េះ ហើយក្រុមហ៊ុនក៏បានរុះរើសម្ភារចេញតាំងពីអំឡុងពេលនោះមក។ ចំណែក សម្ភារដែលនៅសេះសល់និងអ្វីៗដែលប្រជាពលរដ្ឋចោទថា មានអាងគីមីអីនោះខាងក្រុមហ៊ុនមិនបានដឹងលើនោះទេ។  ពីព្រោះក្រុមហ៊ុនបានចាកចេញតាំងពីអំឡុងខែធ្នូ នោះមកម៉្លេះហើយអ្វីដែលបងប្អូនប្រជាពលរដ្ឋចោទថា បានសហការជាមួយចិនចូលទៅធ្វើអាជីវកម្មរ៉ែមាសដោយធ្វើអាងគីមីអីនោះវាជារឿងមិនពិតទេ ពីព្រោះក្រុមហ៊ុនបានចាកចេញមកហើយ។

ទាក់ទងការព្រួយបារម្ភរបស់ពលរដ្ឋនេះ  រដ្ឋបាលខេត្តមណ្ឌលគិរី  បានចេញសេចក្តីបំភ្លឺព័ត៌មាន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដែលមានខ្លឹមសារដូខាងក្រោម៖