Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ក្រឡាប់ថយន្តក្រុងដឹកនិស្សិតកម្មសិក្សាខេត្តមណ្ឌលគិរី របួសធ្ងន់ស្រាលជាច្រើននាក់

មណ្ឌលគិរី៖ រថយន្តក្រុងដឹកនិស្សិតសាលាកសិកម្មចំនួន ៤៦នាក់ ចុះកម្មសិក្សាបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


  1. តាមរបាយការណ៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី បានប្រាប់ថា រថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខ ៣D.៦៥.៨៤ បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំតែម្តង។ក្នុងរថយន្តក្រុងនោះមានអ្នករួមដំណើរសរុបចំនួន៤៦នាក់ (មានសង្ឃ០៣អង្គ) របួសធ្ងន់០៣នាក់ (ស្រី០២ ប្រុស០១) និងរបួសស្រាល ១១នាក់ (ស្រី០៤ ប្រុស០៧) នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជញ្ជាំងភ្នំដោយខ្លួនឯងនោះមិនមាននរណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕