Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ប៉េអឹមចាប់ថ្នាំញៀនជាង ២០០គីឡូក្រាម អាវុធ៣ដើម ឃាត់ខ្លួនជនសង្ស័យ១១នាក់

ខេត្តបាត់ដំបង!  កងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ហាញថ្នាំញៀនជាង ២០០គីឡូក្រាម អាវុធ៣ដើម និងសម្ភារៈជាច្រើនផ្សេងទៀតនៅរសៀលថ្ងៃទី២៥ខែមករាឆ្នាំ២០២៥នេះ។

ក្រោយបានធ្វើកាបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ១១នាក់ នៅចំណុចបុរីឯកភ្នំ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ពាក់ព័ន្ធក្នុងករណីរក្សាទុកឬជួញដូរថ្នាំញៀន។

ជនសង្ស័យត្រូវបានឃាត់ខ្លួន:
១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ
២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ
៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង
៤-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរយោធាភូមិភាគ៥ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(មេក្លោង)
៥-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ (មេក្លោង)
៦-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជាមួយឈ្មោះ វី វិនហាយ
៧-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិតាលាស់ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង
៨-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
៩-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងដែក រស់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង
១០-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង
១១-ឈ្មោះ ឡិប ដាលី ហៅ អឺក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ រស់នៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

វត្ថុតាងដកហូតគ្រឿងញៀនសរុបចំនួន ២១៣គីឡូក្រាម ក្នុងនោះមាន!
– គ្រឿងញៀនប្រភេទម៉ាទឹកកក(ICE) ចំនួន ៦៩ដុំ ទម្ងន់ ៦៩ គីឡូក្រាម
– គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន ១០០ដុំ ទម្ងន់ ១០០គីឡូក្រាម
– គ្រឿងញៀនប្រភេទហេរ៉ូអ៉ីន ចំនួន ៤៤ដុំ ទម្ងន់ ៤៤គីឡូក្រាម
-អាវុធអាការ ៤៧ចំនួន ០២ដើម មានគ្រាប់ចំនួន ១៣គ្រាប់
-អាវុធខ្លី ការ៥៤ ចំនួន ០១ដើម ( គ្មានគ្រាប់ )

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។