បន្ទាយមានជ័យ៖ អគ្គីភ័យបានឆាបឆេះរថយន្ត១គ្រឿងទាំងកណ្តាលដែលចោទទុកចោលក្បែរផ្ទះមិនដឹងមូលហេតុនៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយត្រី ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅបានប្រាប់ថា៖ នៅពេលអគ្គីភ័យឆាបឆេះរថយន្ត១គ្រឿងបង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ហើយកម្លាំងនគរបាលប៉ុស្តិ៍និងប្រជាពលរដ្ឋនៅក្បែរខាងបាននាំគ្នាជួយពន្លត់រហូតដល់រថយន្តពន្លត់អគ្គីភ័យក្រុមអន្តរាគមន៍បាញ់ពន្លត់តែរថយន្តត្រូវបានឆាបឆេះអស់សំណាងមិនឆេះដល់រថយន្តដទៃនៅក្បែរខណៈពេលប្រជាពលរដ្ឋព្រួយបារម្ភខ្លាចរាលដាល។
នាយប៉ុស្តិ៍បានបញ្ជាក់ថា៖ រថយន្តដែលអគ្គីភ័យឆាបឆេះម៉ាក់គាម៉ូនីង១គ្រឿងត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុងនៅពេលរថយន្តចតទុកចោលនៅក្បែរផ្ទះត្រូវបានអគ្គីភ័យឆាបឆេះមិនទាន់ដឹងមូលហេតុនៅឡើយ។
ករណីរថយន្តគាម៉ូនីងឆេះអស់ស្ទើរទាំងស្រុងមិនទាន់ដឹងមូលហេតុគឺកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់អូរជ្រៅកំពុងស្រាវជ្រាវឲ្យដឹងការពិតតើរថយន្តដោយអ្វីពិតប្រាកដនៅពេលរថយន្តចតទុកចោលត្រូវបានឆាបឆេះអស់ស្ទើរទាំងស្រុង៕(សៅ នៅ)
