ខេត្តកណ្ដាល៖ លោកមេភូមិរួមនិងក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋ ទំហំ៣ហិកតាកន្លះ ត្រង់ចំណុចជាប់និងទំនប់ខាងកើត« មេទឹកសំឡូង»ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល.ត្រូវមេឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី ជិត២០ម៉ឺនដុល្លារ…!។
បច្ចុប្បន្នដីនេះ បានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមាន(ប្លង់រឹង)អស់ហើយ.!ស្របពេលដែរលោកស្រីមេឃុំសន្លុង ទើបនិងដូររថយន្តស៊េរីទំនើប…!។
ជុំវិញរឿងនេះ ពលរដ្ឋបាននិយាយថាពួកខ្លួនពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ!!។
ផ្ទុយទៅវិញ ស្នាមមេដៃដែលពួកខ្លួនផ្ដិតកាលពីកន្លងមកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវប៉ុណ្ណោះ…។
ក្នុងនោះ ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងបោកប្រាស់ទាំងស្រុង..!
បើតាមពលរដ្ឋ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥ម៉ឺនដុល្លារ ក្នុង១ហិកតា សរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ.!!។
ដោយបច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋ ធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀល សម្រាប់រយៈពេល១ឆ្នាំម្ដង…!។
ពាក់ព័ន្ធករណីខាងលើ អ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោក ម៉ុន មឿង មេការរបស់ឧកញ៉ា ចាប ហុងលី ដោយលោកបានថ្លែងទទួលស្គាល់ថា លោកឧកញ៉ា ចាប ហុងលី ពិតជាបានទិញដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ ពីរដ្ឋបាលឃុំ ប្រាកដមែន.ដោយផ្អែកថា ពលរដ្ឋឯកភាពឱ្យលក់..!។
លោក ទឹម ទន មេភូមិសន្លុង បានថ្លែងថា មេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន.!។
លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំអាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុកនៅសាលាឃុំ.ហើយលោកស្រី ណេង ដាលីស មេឃុំថ្មីជាអ្នកចាត់ចែងដកប្រើប្រាស់.!!។
ចំពោះលោក ថោង ស្រស់ អតីតមេឃុំនិងបច្ចុប្បន្នជាក្រុមប្រឹក្សាឃុំសន្លុង បានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះ ដែលជាប់និងទំនប់”មេទឹកសំឡូង”ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញប្លង់រឹងឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ..!។
បើតាមលោក ថោង ស្រស់ ដីនោះឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារក្នុង១ហិកតា.!ក្នុងនោះ រដ្ឋបាលឃុំ ទើបនិងទទួលបានលុយគ្រប់ចំនួន.នាពេលថ្មីៗនេះដែរទេ!។
លោក ថោង ស្រស់ បញ្ជាក់ទៀតថា លុយទាំងនោះ គឺនៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នកកាន់កាប់…!។
អ្នកសារព័ត៌មានក៏បានសុំការបំភ្លឺពីលោកស្រី ណេង ដាលីស មេឃុំសន្លុង តាមប្រព័ន្ធTelegram ប៉ុន្តែលោកស្រី មិនបំភ្លឺនឹងមិនឆ្លើយតប ហើយពេលខលចូលក៏មិនទទួល.!។
រីឯលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់ អ្នកសារព័ត៌មានថាលោកពុំបានដឹងទេ ពាក់ព័ន្ធការលក់ដីអាករឃុំខាងលើ.!។
ចំណែកលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ក៏បានថ្លែងស្រដៀងគ្នាដែរថា.លោកពុំបានដឹងរឿងនោះឡើយ..។
ក្នុងរឿងនេះ ពលរដ្ឋសុំស្នើដល់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល លោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាចាត់វិធានការស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការយកដីអាករឃុំរបស់រដ្ឋ ទៅលក់ឱ្យក្លាយជាកម្មសិទ្ធិឯកជន និងសុំឱ្យស៊ើបអង្កេតលម្អិតរឿងលុយជិត២០ម៉ឺនដុល្លារ ដែលបានពីការលក់ដីខាងលើ ថា តើយកទៅប្រើប្រាស់ចំណាយលើអ្វីខ្លះឱ្យប្រាកដ.ទើបពលរដ្ឋស្ងប់ចិត្ត…!!!។
ព្រោះថា ការលក់ដីអាករឃុំសន្លុង ពលរដ្ឋបានដឹងសឹងតែគ្រប់គ្នា ដោយម្នាក់ៗ រង់ចាំមើលចំណាត់ការពីថ្នាក់ដឹកនាំ..៕
