Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ចាប់បានហើយក្រុមក្មេងទំនើងវ៉ៃគ្នានៅសួនច្បារកាលពីយប់ថ្ងៃទី 8 ខែមករាឆ្នាំ 2025

ចាប់បានហើយក្រុមក្មេងទំនើងវ៉ៃគ្នានៅសួនច្បារកាលពីយប់ថ្ងៃទី 8 ខែមករាឆ្នាំ 2025
ខេត្តកំពង់ឆ្នាំង: កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២០:០០ នាទីនៅចំណុច សួនបាញ់ទឹកខាងជើងសាលាខេត្តក្នុងចំណុចភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង កើតមានករណី ហិង្សាដោយចេតនា(វាយគ្នាទៅវិញទៅមក)    បង្កឡើងដោយក្រុមក្មេងពីរក្រុមមានគ្នាប្រហែល 10 នាក់ បានធ្វើសកម្មភាពយកដុំថ្មនិងខ្សែក្រវ៉ាត់គុបនិងវាយគ្នា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តបានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលក្រុងទៅដល់កន្លែងកើតហេតុភ្លាមៗនាំខ្លួនក្មេងដែលជាជនបង្កបានចំនួន 5 នាក់មកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងមានឈ្មោះ
០១- ឈ្មោះ ខន ពិសារ ជាតិខ្មែរ ភេទប្រុស អាយុ២១ ឆ្នាំ ទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង
០២- ឈ្មោះ ខុន ស៉ីណែត ភេទប្រុស អាយុ២១ ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង ។
០៣-  ឈ្មោះ  ទុយ តុងហួរ ភេទ ប្រុស អាយុ១៥ ឆ្នាំ ទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង
០៤. ឈឿន ឆននីឈាន ភេទប្រុស អាយុ១៤ ឆ្នាំ ទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង
០៥- ឈ្មោះ ស៉ឹម បារាំង ភេទប្រុស ជាតិខ្មែរ អាយុ១០ ឆ្នាំ ទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង ( អប់រំ ) ដោយឡែក បក្សពួកចំនួន០៥ នាក់ទៀតបានរត់ ( គេចខ្លួន )។


នៅព្រឹកថ្ងៃទី១០.០១.២០២៥ និងអនុវត្តច្បាប់កសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងចំនួន 4 នាក់ តាមនីតិវិធី ច្បាប់។
ដោយទទួលបានការណែនាំពីឯកឧត្ដមអភិបាលខេត្តកំលាំងអធិការដ្ឋាននគរក្រុងកំពង់ឆ្នាំងបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា១នាក់និងនាំទៅមើលទៅទីតាំងឃុំខ្លួនពន្ធនាគារ ដើម្បីបញ្ញាក់ស្មារតីឲ្យខ្លាចនិងឈប់ធ្វើសកម្មភាពខាងលើបន្តទៀត។ពៅ សុខហ៊ាន