កែប៖ រដ្ឋបាលក្រុងកែបបានចេញលិខិតអនុញ្ញាតឲ្យសាងសង់របងយកដីខ្នងប្រឡាយជាផ្លូវចេញចូលដឹកកសិផលរបស់ពលរដ្ឋ ដោយសំអាងថា ម្ចាស់ដីមានប្លង់កម្មសិទ្ធិ ។ ពលរដ្ឋចោទថា ការអនុញ្ញាតនេះប្រហែលជាអាជ្ញាធរនិងមន្ត្រីមិនបានចុះទៅពិនិត្យមើលដល់ទីតាំងនោះទេ?
លោកឃន វុទ្ធី អភិបាលក្រុងកែប អះអាង សំណង់របងលើដីខ្នងប្រឡាយគេមានលិខិតអនុញ្ញាត ប៉ុន្តែ ពលរដ្ឋថា ពួកគាត់គ្មានផ្លូវដើរទេរដ្ឋបាលក្រុងកែបចេញលិខិតអនុញ្ញាតបែបនេះ?
យោងតាមការលើកឡើងរបស់លោកឃីនាងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកែបប្រសប់អ្នកកាសែតថា តាមការពិនិត្យជាក់ស្ដែងនៅថ្ងៃទី 8 ខែមករាឆ្នាំ 2025 នៅចំណុចភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំក្រុងកែប ខេត្តកែប មានសំណង់របស់បងថ្មមួយកំពុងតែចាប់ផ្ដើមសាងសង់ ចូលទៅលើដីខ្នងប្រឡាយ និង ដីចំណីប្រឡាយទឹក ។
ចំណែកបើតាមសម្ដីរបស់លោក សាងប៊ុនធឿនអភិបាលរងក្រុងកែប អះអាងថាគាត់គឺជាអ្នកតំណាងឲ្យម្ចាស់ដីដែលកំពុងសាងសង់របងលើដីចំណីប្រឡាយនេះ លោកបាននិយាយថា ទីតាំងសំណង់ដែលកំពុងសាងសង់ខាងលើនេះគឺម្ចាស់ដីសាងសង់លើដីមានប្លង់កម្មសិទ្ធិ តាមពិតទៅម្ចាស់ដីគាត់មានចិត្តមេត្តាហើយ បើធ្វើតាមប្លង់គឺនៅចំណុចនេះ ហើយលោកបានបញ្ជាក់នៅមុខពលរដ្ឋក៏ដូចជាលោកប្រធានសហគមន៍និងលោកមេភូមិកំពង់ត្រឡាចថា÷ម្ចាស់ដីបានសុំច្បាប់សាងសង់របងនឹងចាក់ដីរួចរាល់អស់ ហើយ មុនពេលសាងសង់នេះក៏មានអាជ្ញាធរមន្ត្រីជំនាញសុរិយោដីក្រុង ចុះមកចុចវាស់បោះបង្គោល ដើម្បីឲ្យសាងសង់ផងដែរ។
ទោះជាយ៉ាងណានេះគ្រាន់តែជាការលើកឡើងរបស់លោកសាងប៊ុនធឿនតែប៉ុណ្ណោះ!ពាក់ព័ន្ធករណីខាងលើនេះអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅ លោក វិញថុល ជាប្រធានការិយាល័យសុរិយោដីក្រុងកែប លោកបានឆ្លើយថា ចាំខ្ញុំចុះទៅមើលសិន។
ចំណែក លោកទូច គុយ ជាប្រធានសហគមន៍ទំនប់អូរក្រសារ បានប្រាប់អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី 8 ខែមករាឆ្នាំ 2025 នេះថា÷
សំឡេងលោកប្រធានសហគមន៍
ករណីម្ចាស់សំណង់ ដែលមានលោកសាងប៊ុនធឿន ជាអភិបាលរងក្រុងផងនិងជាអ្នកតំណាងឲ្យម្ចាស់ដី ដែលធ្វើរបងចូលនឹងលើដីចំណីខ្នងប្រឡាយទឹកនេះ លោក កឹមផា ជាមេភូមិកំពុងត្រឡាចបានប្រាប់សារព័ត៌មានយើងថា÷
សំឡេង និងរូបភាព លោកមេភូមិ
បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋក៏ដូចជាលោកប្រធានមន្ទីរធនធានទឹកលោកមេភូមិកំពង់ត្រឡាច និងលោកប្រធានសហគមន៍ ស បញ្ជាក់ឲ្យឃើញថា÷ពួកគាត់មានការព្រួយបារម្ភចំពោះផ្លូវធ្វើដំណើរឆ្លងកាត់ចង្អៀត ហើយថ្ងៃក្រោយប្រសិនបើជារដ្ឋត្រូវការអភិវឌ្ឍន៍ស្ដារប្រឡាយ ធ្វើយ៉ាងម៉េចទៅបើរបងថ្មនេះដុះនៅលើខ្នងប្រឡាយបាត់ទៅហើយ។
ពលរដ្ឋក៏ដូចជាមហាជននិងមន្ត្រីមួយចំនួននៅក្នុងក្រុងកែបសូមពរដល់លោកសោមពិសិដ្ឋអភិបាលខេត្តមេត្តាពិនិត្យមើល ករណីដែលលោក ឃនវុទ្ធី អនុញ្ញាតឱ្យម្ចាស់ដីសាងសង់របងដុះចំកណ្ដាលខ្នងប្រឡាយនិងដីចំណីប្រឡាយនេះផងទានថា តើមុននឹងចេញលិខិតអនុញ្ញាតឲ្យសាងសង់ លោកអភិបាលក្រុង រួមជាមួយនឹងមន្ត្រីនិងការិយាល័យជំនាញបានចុះទៅពិនិត្យមើលផលប៉ះពាល់ជាក់ស្ដែងដែរឬទេ?ឬចេះតែអង្គុយស៊ីញ៉េនៅក្នុងម៉ាស៊ីនត្រជាក់?
♦
