Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ផ្កាយ១គ្រូប៉ូលីសម្នាក់ស្លាប់បើករថយន្តបុករបាំងថ្មទ្រូងផ្លូវនៅក្រុងតាខ្មៅ

កណ្ដាល៖  ផ្កាយ១គ្រូប៉ូលីសម្នាក់បានស្លាប់ដោយសារបើករថយន្តបុករបាំងថ្មទ្រូងផ្លូវកាលពីម៉ោង៨និង២០នាទិយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នៅចំណុចខាងមុខឃ្លាំងជី លោក ជៀម តិច នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមរបាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក LEXUS RX 330 ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2AY-3977  អ្នកបើកបរឈ្មោះ ទិត សាវុឌ្ឍី  ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរមានទិសដៅពី ជើង ទៅ ត្បូង ពេលបើកមកដល់កន្លែងកើតហេតុខាងលើ ក៏បានបុករបាំងថ្មទ្រូងផ្លូវបណ្ដាលឲ្យអ្នកបើករថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ សពត្រូវបានប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមរបាយការណ៍ មូលហេតុករណីគ្រោះខាងលើ បណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕