Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

អធិការនគរបាលស្រុកជ្រុលគិរី ខេត្តកំពង់ឆ្នាំង ចងក សម្លាប់ខ្លួនដោយមិនពីដឹងមូលហេតុ

កំពង់ឆ្នាំង៖ អធិការនគរបាលស្រុកជល់គិរី ដែលទើបចូលកាន់តំណែងប្រមាណ ៣ខែប៉ុណ្ណោះ បានចងកសម្លាប់ខ្លួន បណ្ដាលឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដង ស្ថិតនៅក្នុងភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជល់គិរី ។

ព័ត៌មានបឋមដែលក្រុមការងារយើងទទួលបាន ពីកន្លែងកើតហេតុបានឱ្យដឹងថា អធិការ ស្រុកជល់គិរីចងកសម្លាប់ខ្លួន មានឈ្មោះ ណែម សេត អាយុ៥៤ ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវដឹងពីមូលហេតុដែលបណ្ដាលឱ្យអធិការរូបនោះគិតខ្លីនៅឡើយនោះទេ និងកំពុងតែពិនិត្យធ្វើកោសល្យវិច្ច័យ។ ប៉ុន្តែបើតាមអ្នកជិតខាងបានប្រាប់ថាអធិការស្រុករូបនោះទើបចូលកាន់តំណែងជាអធិការប្រមាណ ៣ខែហើយ។ មុនពេលកើតខេត្តគេតែងឃើញលោកអធិការរូបនោះមានសភាពខ្សោយៗ ព្រោះជំងឺប្រចាំកាយ៕