Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

កាស៊ីណូ 777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកឱ្យពលរដ្ឋខែ្មរ និងវៀតណាម ចូលលេងយ៉ាងសេរី សមត្ថកិច្ច និងអាជ្ញាធរហាក់ស្ងៀមស្ងាត់

ព្រៃវែង៖ បច្ចុប្បន្នសាធារណជនសង្កេតឃើញថា កាស៊ីណូយីហោ 777 បានកំពុងបើកឱ្យពលរដ្ឋខ្មែរ និងវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ ឆ្លងដែនចេញចូលលេងយ៉ាងគគ្រឹកគគ្រេង ចំណែកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហាក់ស្ងៀមស្ងាត់ មិនទាន់ចាត់វិធានការបង្ក្រាប។

បើតាមប្រជាពលរដ្ឋក្បែរនោះ បានឱ្យដឹងថា កាស៊ីណូ 777 មានអ្នកចូលលេងភ្នាល់ដាក់លុយសុីសងខុសច្បាប់ដូចជា ជល់មាន់ បៀរ អាប៉ោង យូគីយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានដូចមិនដែលចុះពិនិត្យឡើយ។ ពួកគាត់បានបង្ហាញការព្រួយបារម្ភ ភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿងញៀនជាដើមចមចេញពីល្បែងសុីសងនេះ។

ពលរដ្ឋបានសំណូមពរដល់ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអាជ្ញាធរស្រុក ជួយពិនិត្យបញ្ហានេះ កុំបណ្តោយឱ្យម្ចាស់កាសុីណូ 777 បើកឱ្យពលរដ្ឋលេងទ្រង់ទ្រាយធំបែបនេះក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង មិនព្រមទប់ស្កាត់។

ពួកគាត់ក៏បាន សំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យស្រាវជ្រាវម្ចាស់កាសុីណូ 777 នេះផង ដើម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋមូលដ្ឋាន៕