ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើប ពាក់ស្លាកលេខនគរបាល 2-6959 បានរេចង្កូតជ្រុលទៅបុករផ្ទាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ជាច្រើនផ្ទាំង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខនិងដាច់កង់មុខម្ខាងទើបអស់ល្បឿនទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខអគារ ប៊ូយ៉ុងថោន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយបន្ត៕

In this article: