តាកែវ៖ អាជ្ញាធរក្រុងដូនកែវ ផ្អាកជាបណ្ដោះអាសន្ននូវមន្ទីរសម្រាកព្យាបាលចំនួន ៦ទីតាំង ដោយគ្មានច្បាប់អនុញ្ញាត និងរង់ចាំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ទើបឱ្យដំណើការឡើងវិញ។
ការរកឃើញមន្ទីរសម្រាកព្យាបាលទាំង៦គ្មានច្បាប់នេះ បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធចុះធ្វើរដ្ឋបាលជាបន្តបន្ទាប់ ក្រោយផ្ទុះរឿងមន្ទីរពេទ្យឯកជនមួយនៅស្រុកបាទី បើកបម្រើសេវារាប់ឆ្នាំមកហើយតែគ្មានច្បាប់អនុញ្ញាត រហូតមានការចាក់ថ្នាំប្រតិកម្មធ្វើឱ្យស្ត្រីម្នាក់ស្លាប់ ហើយយកសពទៅប្លុងចោលនៅគុម្ពោតព្រៃ រួមនឹងក្មេងស្រីអាយុ៣ឆ្នាំម្នាក់ផង។
ទីតាំងផ្ដល់សេវាសុខាភិបាលចំនួន ៦ទីតាំង នៅក្រុងដូនកែវ ដែលមិនទាន់មានច្បាប់អនុញ្ញាត រួមមាន ៖
-មន្ទីរសម្រាកព្យាបាលនិងសម្ភព ឃ្វីន ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង
-មន្ទីរសម្រាកព្យាបាលនិងសម្ភព ដូនកែវ ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ
-មន្ទីរសម្រាកព្យាបាលនិងសម្ភព ចិន្តារង្សី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង
-មន្ទីរសម្រាកព្យាបាល ប៉ុល សុខា ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ
-មន្ទីរសម្រាកព្យាបាល រិទ្ធ រដ្ឋា ស្ថិតនៅភូមិព្រហ៊ូត សង្កាត់រកាក្រៅ
-មន្ទីរសម្រាកព្យាបាលនិងសម្ភព សាំង ជិនជូ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្រៅ។
