Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

លទ្ធផល​ដកពីនេះទៅដាក់នៅនោះ​ ! ធ្វេីខុសឡេីងស័ក្តិទៀត​ !

ភ្នំពេញ៖  រឿង​អាស្រូវ​របស់​លោក​សម្បត្តិ​ កុសល​ បានកេីតឡេីង​តាំងពី​គាត់​នៅ​ជា​អធិការ​ស្រុក​តាវែង​ ខេត្ត​ រតនគីរី​ ឆ្នាំ​ ២០២០​ មកម្ល៉េះ​ ដោយពេលនោះ​ក្នុង​នាមគាត់ជា​ អធិការ​បាន​ជេរប្រមាថ​ដៀលត្មេះ​មន្រ្តី​ក្រោមឱវាទ​ ព្រមទាំង​ បាញ់​គំរាម​មន្ត្រី​ក្រោមឱវាទ​ជាង​ ១០គ្រាប់​ ហើយ​មន្ត្រី​រួមគ្នា​ផ្ដិតមេដៃ​ប្ដឹង​ផងដែរ​ ។

ទង្វើ​ល្មេីស​ច្បាប់​របស់​ សម្បត្តិ​ កុសល​ មិនត្រឹម​តែ​មិន​ដាក់​វិន័យ​ ឬ​ ចាត់ការ​តាមច្បាប់​ទេ​ ថែម​ទាំងលេីកទឹកចិត្ត​តែងតាំង​ជា​ ស្នងការ​រង​ ខេត្ត​បន្ទាយមានជ័យ​ថែមទៀត។

តេី​អ្នកណា​ជាអ្នកស្នេីតែងតាំង​ អ្នកណា​ជាអ្នកតែងតាំង​ ? ខ្វះមន្ត្រីល្អណាស់ទៅឬ​បានតែងតាំង​មន្ត្រីពាល​អោយ​ឡេីងស្នងការរង​ ? ដោយសារតែ​ការតែងតាំង​ធូររលុងបែបនេះ​ ទេីប​មន្ត្រី​ពាលរូបនេះ​បាន​បង្កេីត​កំហុស​ម្ដងហេីយ​ម្ដងទៀត​ ដោយលេីកនេះ​ បែកធ្លាយ​សម្លេងឆបោក​យកប្រាក់​ប្រជា​ពលរដ្ឋ​រាប់ម៉ឺន​រាប់សែន​ដុល្លារ​ក្នុងការ​ធានារត់ការ​ចូល​ក្របខណ្ឌ​នគរបាលជាតិ​ ។ តេីលេីកនេះ​ គាត់​អាច​ឡេីង​ជាស្នងការ​បានទេ​ ?

មន្ត្រីខ្លះថា​ អត់មាន​ពាក្យ​បណ្ដឹង​ចាត់ការ​មិនកេីត​ ? ចុះ​គាត់​បាញ់គំរាម​គេ​ផ្អេីល​ពេញ​ប្រទេស​ ហេតុអ្វីមិនចាត់ការ​ ? ចាំបាច់មានពាក្យ​បណ្ដឹងមកពីណា​ ? មន្ត្រីនគរបាល​អាចធ្វេី​បណ្ដឹងអាជ្ញាបានដែរតេី​ ?

កែ​ទម្រង់​សូមកែ​អោយ​ស្មេីភាព​ កុំ​កែ​ទម្រង់​ដកដាក់តែ​ខ្សែគេ​ខ្សែឯងខុសប៉ុនភ្នំ​ធ្វេីមិនដឹងមិនឮ​ ?

ប្រភព ផេកPheng Vannak