Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

អភិបាលខេត្តតាកែវបិទគ្លីនិកសុងហាក់ ម៉ារីណា ហើយថ្កោលទោសជាទង្វើអមនុស្សធម៌របស់ម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ

តាកែវ៖អភិបាលខេត្តតាកែវលោកវ៉ី សំណាង បានសម្រេចបិទគ្លីនិកសុងហាក់ ម៉ារីណា បន្ទាប់ពីចាប់ខ្លួនពីរនាក់ប្ដីប្រពន្ធ   ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព នៅស្រុកបាទី ខេត្តតាកែវ ចាក់ថ្នាំបណ្តាលឱ្យស្លាប់ស្ត្រីវ័យ៤១ឆ្នាំ ហើយយកសពទៅប្លង់ចោលព្រឹកមិញថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវនៅកណ្តាលយប់ថ្ងៃទី២០ខែវិច្ឆិកានេះ។

 លើសពីនេះទៅទៀត លោកវ៉ី សំណាង បានថ្កោលទោសទង្វើអមនុស្ស មិនគោរពក្រម សីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ  របស់ម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព ទាំងពីរនាក់ប្តីប្រពន្ធនេះ ។