តាកែវ៖ សមត្ថកិច្ចបានឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា បានហើយ នៅស្រុកបាទី ខេត្តតាកែវ ករណីចាក់ថ្នាំបណ្តាលឱ្យស្លាប់ស្ត្រីវ័យ៤១ឆ្នាំ ហើយយកសពទៅប្លង់ចោលព្រឹកមិញថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ម្ចាស់មន្ទីរមន្ទីរពេទ្យឯកជន ឈ្មោះ ស៊ុន ម៉ារីណា និងប្តីឈ្មោះហៀងសុងហាក់ ដែលបានចាក់ថ្នាំបណ្តាលឲ្យស្ត្រីជនរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវនិងកុមារម្នាក់ទៀត អាយុ ៣ ឆ្នាំមិនទាន់ស្គាល់អត្តសញ្ញាណ។
ករណីម្ចាស់គ្លីនិកមួយកន្លែង ចាក់ថ្នាំខុសបណ្តាលឲ្យស្រ្តីម្នាក់ប្រតិកម្មស្លាប់ ហេីយគ្រូពេទ្យដឹកយកសពជនរងគ្រោះ និងកូនដែល មកជាមួយជនរងគ្រោះអាយុ៣ខួប យកមកផ្លុងចោល ចម្ងាយប្រមាណ៣គីឡូមែត្រ ពីផ្ទះជនរងគ្រោះ។
ហេតុការណ៍ កេីតឡេីងនៅចំណុចភូមិម្រះព្រៅ កេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៕
