ខេត្តព្រះសីហនុ ៖ម្តាយជនរងគ្រោះ ឈ្មោះរត្ន័ គន្ធី ដែលរងគ្រោះដោយអំពើហិង្សាមកលើរាងកាយពីសំណាក់លោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានសំណូមពរដោយទទូចដល់ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជូនសំណុំរឿងមេប៉ុស្ត៍នគរបាលសង្កាត់៣ ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ព្រះថា លោកមេប៉ុស្តិ៍បានចូលឆ្លើយបំភ្លឺនៅតំណាងអយ្យការរួចហើយ។
ការសំណូមពររបស់ម្តាយជនរងគ្រោះ ឈ្មោះរត្ន័ គន្ធី ដែលរងគ្រោះដោយអំពើហិង្សាមកលើរាងកាយពីសំណាក់លោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ បានសម្តែងការហួសចិត្ត ខណៈសាលាដំបូងខេត្តព្រះសីហនុកំពុងចាត់ការលើសំណុំរឿងព្រហ្មទណ្ឌនេះ ស្រាប់តែស្នងការនគរបាលខេត្តព្រះសីហនុបែរជាចេញលិខិតកោះហៅជនរងគ្រោះរត្ន័ គន្ធី ជាលើកទី២ ឲ្យជនរងគ្រោះចូលខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមបណ្តឹងរបស់ឈ្មោះ លោកវរសេនីយ៍ត្រីយ៍ អ៊ុក ផាន់ណារ៉េត នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ដែលបានប្តឹងឈ្មោះរត្ន័ គន្ធី ជាជនរងគ្រោះទៅវិញ។
ឈ្មោះរត្ន័ គន្ធី ជាជនរងគ្រោះ ត្រូវបាន លោកវរសេនីយ៍ត្រីយ៍ អ៊ុក ផាន់ណារ៉េត ចាប់វាយខ្នោះ យកទៅធ្វើទារុណកម្មនៅយប់ថ្ងៃទី៦ខែកក្កដា លុះដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ទន្ទឹមនោះ ការិយាលយ័កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញលិខិតកោះហៅឲ្យជនរងគ្រោះរត្ន័ គន្ធី ចូលខ្លួនបំភ្លឺនៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៤ ខណៈដែលជនរងគ្រោះបានប្តឹងលោកអ៊ុក ផាន់ណារ៉េត ទៅកាន់អយ្យការអមសាលាតំបូង ហើយដំណើររឿងតំណាងអយ្យការកំពុងតែចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ។
សាច់ញាតិជនរងគ្រោះបានដាក់ការសង្សយ័ថា កណីហិង្សាមកលើជនរងគ្រោះ រត្ន័ គន្ធី បានដាក់ប្តឹងលោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ស្នងការនគរបាលខេត្តព្រះសីហនុ មិនទាន់ចាត់ការ បែរចេញលិខិតកោះហៅជនរងគ្រោះទៅវិញ
ពលរដ្ឋសួរថា ឯណាទៅគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិទាំង៥ចំណុច ”? ទុកចិត្តឯណាបាន បើអ្នកដែលវាយពលរដ្ឋក្នុងមូលដ្ឋានគឺជាមេប៉ុស្តិ៍ ហើយអត់ទាន់មានថ្នាក់លើចាត់ការផង បែរចាត់ការលើជនរងគ្រៅទៅវិញ?
គួររំលឹកផងដែរថា ករណីពលរដ្ឋ ឈ្មោះ រត្ន័ គន្ធី រងគ្រោះ ដោយអំពើរហិង្សាពីណាក់ឈ្មោះ អ៊ុក ផាន់ណារ៉េត កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រោយសាលារៀនអនុវិទ្យាលយ័សម្តេចឪ ស្ថិតក្នុងភូមិ២សង្កាត់លេខ៣ ក្រុងព្រះសីហនុនោះ ត្រូវបានលោកអ៊ីវត្រាយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានចេញដីការកោះហៅមេប៉ុស្តិ៍នោះឲ្យចូលខ្លួនបំភ្លឺ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ តាមបណ្តឹងរបស់ជនរងគ្រោះកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម្តងរួចទៅហើយ តែមិនទាន់បានដឹងពីលទ្ទផលនៅឡើយទេ គ្រួសារសាច់ញាតិជនរងគ្រោះ និងមហាជនជាច្រើនកំពុងតែទន្ទឹងរង់ចាំអ៊ុតមើលពីលទ្ធផលដែលសម្រេចដោយស្ថាបន័ច្បាប់ ?
