ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ បានចូលបំភ្លឺនៅអយ្យការសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ពាក់ពន្ធ័បណ្តឹងករណីប្រើប្រាស់អំពើហិង្សា ជនរងគ្រោះ ឈ្មោះ រ័ត្ន គន្ធី ។
មហាជនរង់ចាំមើលចំណាត់ការបន្តរបស់អយ្យការសាលាដំបូងខេត្តព្រះសីហនុចំពោះ លោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ថាត្រូវចោទប្រកាន់បញ្ជូនទៅចៅក្រមស៊ើបសួរ ឬតម្កល់ទុកឥតចាត់ការ?
សូមបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ រ័ត្ន គន្ធី ភេទប្រុស បានប្តឹងលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ថាបានប្រើប្រាស់អំពើហិង្សា ដោយមានស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈម ដោយពិនិត្យឃើញរបួសធ្ងន់ រហូតឈានដល់ធ្វើការវះកាត់ និងសម្រាកព្យាបាល តាមដានអស់រយៈពេលចូល១០ថ្ងៃ។
នេះបើយោងតាមពាក្យបណ្តឹងលេខ៩៣០ និងពាក្យបណ្តឹងលេខ៤៥១សល ព្រមទាំងលិខិតបញ្ជាក់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែល ទទួលបានកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ
គូសបញ្ជាក់ថា ករណីហិង្សានេះកើតឡើងកាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២កន្លងទៅ នៅចំណុចក្រោយអនុវិទ្យាល័យ សម្តេចឪ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
