បន្ទាយមានជ័យ៖ រថយន្តបើកឆ្លងផ្លូវបុកជាមួយម៉ូតូ១គ្រឿង របួសធ្ងន់៣នាក់ រថយន្តបើករត់គេចបាត់បន្សល់ផ្លាកលខ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៣.៤៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្លូវចូលវិទ្យាល័យអូរជ្រៅ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ពេលកើតហេតុ មានរថយន្តមួយគ្រឿងមិនចាំម៉ាក ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ2L-9274 បានចេញពីផ្លូវវិទ្យាល័យអូរជ្រៅ ទិសពីជើង បម្រុងឆ្លងទៅទិសកើត ស្រាប់តែមានម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ ជិៈត្រង់តាមបណ្តោយផ្លូវជាតិល៥ពីកើតទៅលិច បុកគ្នាពេញ បណ្តាលឲ្យភាគីខាងម៉ូតូ ប្រុស១នាក់ ស្រី២នាក់ រងរបួសបាក់ជើងពីរនាក់ របួសធ្ងន់ស្រីម្នាក់។ ចំណែករថយន្តបើករត់គេច បានធ្លាក់កាងមុខ បន្សល់ផ្លាកលេខ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមច្បាប់។
ក្រោយពីកើតហេតុ ក្រុមការងារសង្គ្រោះបឋម របស់លោក នួន នីគីដា បានយកជនរងគ្រោះទាំងបីរនាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អេកប៉ោយប៉ែត (ដីថ្មី) ដើម្បីព្យាបាល។ ចំណែកម៉ូតូ និងកាងស្លាកលេខរថយន្ត ទុកនៅកន្លែងកើតហេតុ ទុកឲ្យសមត្ថកិច្ច ស្រាវជ្រាវដើម្បីអនុវត្តច្បាប់ពេលក្រោយ៕
