ខេត្តស្ទឹងត្រែង៖ បែកធ្លាយរឿងឈឺចាប់ស្អិតទ្រូងនៅម្តុំផ្សារដុងក្រឡ ក្បែព្រំដែន កម្ពុជា.ឡាវ ដែលនិយាយតៗពាក់ព័ន្ធស្ត្រីចំណាស់ៗជួបជុំគ្នាលេងបៀ ១ពាន់ ២ពាន់រៀលគ្រាន់កំដរការអផ្សុក យកលុយអស់១៤លានរៀលជាថ្នូរនឹងការដៅលែង។ ប៉ុន្តែ គេមិនដឹងជាលុយពិន័យឬយ៉ាងណានោះទេ?
ប្រភពព័ត៌មានឲ្យដឹងថាកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅផ្សារដុងក្រឡ ផ្លូវបំបែកសៀមប៉ាង មានករណីកម្លាំងប៉ូលីសព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចុះឃាត់ខ្លួនស្ត្រីចំណាស់ៗ កំពុងអង្គុយលេងបៀចំនួនសរុបចំនួន៦នាក់ ក្នុងនោះអ្នកលេង៤នាក់ អ្នកមើល២នាក់ ដោយបានដកហូតយកលុយលើតុចំនួន២២ម៉ឺនរៀលតុមូលឈើទាំងជើង តុដែក០១កៅអីជ័រ១៣កៅអី និងកង្ហាពីដាន២ ។
ប្រភពដដែលឲ្យដឹងទៀតថា ក្រោយការចុះអនុវត្តច្បាប់នៅរសៀលថ្ងៃទី២កម្លាំងប៉ូលីសក៏បាននាំខ្លួនស្ត្រីចំណាស់ទាំងនោះបញ្ជូនមកឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត រហូតដល់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៤វេលាម៉ោង២១យប់ ទើបត្រូវរូវគ្នាដោយថ្នូការបង់លុយសរុបទាំង៦នាក់ អស់ចំនួន១៤លានរៀល (ដប់បួនលានរៀលគត់)ព្រមទាំងលុយលេងលើតុចំនួន២២២០០០រៀលទៀត ដែលសរុបចំនួន១៤.២២២.០០០រៀលក្រុមសាច់ញាតិរបស់ស្ត្រីចំណាស់ទាំងនោះបានបញ្ជាក់ទៀតថាក្នុងការបង្គាប់អោយបង់លុយនោះម្ចាស់ផ្ទះផ្ទាល់អស់ចំនួន៤លានរៀល និងក្រៅពីនោះម្នាក់ៗអស់ចំនួន២លានរៀលប្រុសម្នាក់ស្រី៥នាក់។
ទាក់ទិនករណីខាងលើមានការលើកឡើងថា គ្រាន់តែយាយៗ លេង១ពាន់២ពាន់វាមិនមែនជាបទល្មើសធំដំទេ បើករណីជាលើកទី១គួត្រូវអប់រំណែនាំ បើមានករណីមិនរៀងចាលត្រូវធ្វើកិច្ចសន្យា បន្តបន្ទាប់ បើមិនរាងចាលទេ ទើបចាប់យកទៅពិន័យ៕
