Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ប្រទះ​ឃេីញសាកសពភ្នាក់ងារសារព័ត៍មានCPN News ជិះម៉ូតូធ្លាក់ផ្លូវជាតិលេខ៧៦​ ចំណុច​ប៉ាឆាដុតសពកូវីតជិតភ្នំបាយឆៅ

មណ្ឌលគិរី​:​ កម្មករ​កាត់ស្មៅបានប្រទះឃេីញសាកសពមានសភាពស្អុយរលួយនៅក្នុងប្រឡាយចិញ្ចេីមផ្លូវជាតិលេខ៧៦​ ចំណុច​ប៉ាឆាដុតសពកូវីតជិតភ្នំបាយឆៅ​ ក្នុង​សង្កាត់​រមនា​ក្រុងសែនមនោរម​ កាលពីព្រឹកថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២៣។

សាពសពបុរសដែលស្លាប់មានឈ្មោះស្រ៊ុន​ រ៉ាវ៉ាន់​ ជាភ្នាក់ងារសារព័ត៍មាន​ CPN News​ ប្រចាំខេត្តមណ្ឌលគិរី។

តាមសន្និដ្ឋានរបស់នគរបាលជំនាញ​ សាក​សពស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ​ ដោយសារ​ទីតាំងមានសភាពកោងខ្លាំង។

តាមសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះ បានចេញពីផ្ទះនៅឃុំដាក់ដាំ ស្រុកអូររាំង ដោយប្រាប់ប្រពន្ធថា ទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី១ ខែមិថុនា មកម្ល៉េះ ហើយបាត់ដំណឹងតែម្តង ទើបរកឃើញនៅពេលនេះ។