Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ឆែករកឃើញអាវុធខ្លីវែង៤០ដើម នៅផ្ទះដីឡូត៍មួយ ក្នុងស្រុកសង្កែ  

ឆែករកឃើញអាវុធខ្លីវែង៤០ដើម នៅផ្ទះដីឡូត៍មួយ ក្នុងស្រុកសង្កែ

បាត់ដំបង៖  សមត្ថកិច្ចបានស្រាវជ្រាវមុខសញ្ញាសង្ស័យឃាត់ខ្លួនស្ត្រីម្នាក់ និងរឹបអូសបានអាវុធវែង ខ្លីជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់  នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ នៅក្នុងដីឡូត៍មួយកន្លែង ក្នុងកភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ការរកឃើញនេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានតម្រុយពីខេត្តព្រះសីហនុ។

 

អាវុធទាំងអស់ដែលដកហូតបានរួមមាន÷ ប្រភេទ AK ៤៧ ចំនួន ១១ដើម, M ១៦ ចំនួន ៤ដើម, M ៤ ចំនួន ២ដើម, កភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វ ១៦ដើម ក្រៅពីនេះក៏មានបង់ AK ២៩បង់, M ១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារ:កែច្នៃមួយចំនួនទៀត។

 

ក្រោយការ ឆែកឆេរ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះ សាន់ ភ័ណ្ឌ ភេទស្រី យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំបន្តដើម្បីរកប្រភពពីការលាក់ទុកអាវុធអស់ទាំងនោះ ចាត់ការតាមច្បាប់៕