កងទ័ពថៃកំពុងស៊ើបអង្កេតជាបន្ទាន់នូវឧប្បត្តិហេតុគ្រាប់មីននៅចុងបូកជាប់តំបន់មុំបីដែលទាហានម្នាក់បានជាន់មីនហើយបាត់បង់កជើង។ តើគ្រាប់មីនផ្ទុះធ្វើឱ្យទាហានថៃពិការជើង និងរងរបួសជាគ្រាប់ថ្មី ឬចាស់?
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានរាយការណ៍ថា គ្រាប់មីនប្រឆាំងមនុស្ស ដែលផលិតដោយរុស្សី ដែលថ្មីៗនេះបានធ្វើឱ្យទាហានថៃ ៣នាក់ រងរបួសនៅជិតច្រក Chong Bok Pass ក្នុងខេត្ត Ubon Ratchathani ត្រូវបានកប់នៅលើដីថៃ។
គ្រាប់មីន PMN-2 ធ្វើឲ្យទាហានថៃរងរបួស នៅជិតតំបន់ជម្លោះ
យោងតាម TMAC ថៃ គ្រាប់មីន PMN-2 ទាហានថៃម្នាក់ ជាន់ផ្ទុះនៅពេលកំពុងល្បាត «តំបន់បៃតង»ក្បែរត្រីកោណ Emerald ក្នុងខេត្ត Ubon Ratchathani។ «តំបន់បៃតង»សំដៅលើតំបន់ដែលគ្រាប់មីនត្រូវបានបោសសម្អាតពីមុន ដែលបង្ហាញថា គ្រាប់មីនដែលបានរកឃើញនៅទីនោះត្រូវបានកប់នាពេលថ្មីៗនេះ។

តាមកាសែតថៃ កងទ័ពថៃកំពុងស៊ើបអង្កេតជាបន្ទាន់នូវឧប្បត្តិហេតុគ្រាប់មីននៅចុងបូកដែលទាហានម្នាក់បានជាន់មីនហើយបាត់បង់កជើង។ ប្រសិនបើគេបញ្ជាក់ថាជាគ្រាបលមីនដែលទើបកប់ថ្មី វាមានន័យថាកម្ពុជាបានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ (MOU 43)។
កាលពីថ្ងៃទី១៦ ខែកក្កដា ទាហានថៃ ៣នាក់បានរងរបួស ម្នាក់បាត់បង់កជើង បន្ទាប់ពីបានជាន់គ្រាប់មីន ពេលកំពុងល្បាតនៅតំបន់ Chong Bok ខេត្ត Ubon Ratchathani។
អនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសថៃ និងកម្ពុជា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០០ ផ្តល់ការណែនាំសម្រាប់ការបោះបង្គោលព្រំដែន និងការគ្រប់គ្រង។ ជាពិសេស មាត្រា ៥ ហាមប្រាមការកែប្រែដី ដែលអាចប៉ះពាល់ដល់ព្រំប្រទល់ដែនទឹក។ លើសពីនេះ ប្រទេសទាំងពីរគឺជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអូតាវ៉ា (1997) ដែលហាមប្រាមការប្រើប្រាស់ ការស្តុកទុក ការផលិត និងការផ្ទេរមីនប្រឆាំងមនុស្ស។

បើការស៊ើបអង្កេតបញ្ជាក់ថា មីនបង្កប់ថ្មីនេះបង្ហាញពីចេតនាក្នុងការដាក់គ្រាប់មីនថ្មីដោយកម្ពុជា។ នេះជាការបំពានទាំង MOU 43 និងសន្ធិសញ្ញាអូតាវ៉ា។
កងទ័ពនិងអាជ្ញាធរពាក់ព័ន្ធកំពុងជំរុញឱ្យមានការអត់ធ្មត់ ដោយបញ្ជាក់ថានឹងប្រើពេល២-៣ថ្ងៃដើម្បីឱ្យអ្នកជំនាញបញ្ជាក់ថាតើគ្រាប់មីនជាគ្រាប់ថ្មី ឬជាសំណល់ចាស់ ។
តើគ្រាប់មីនផ្ទុះធ្វើឱ្យទាហានថៃពិការជើង និងរងរបួសជាគ្រាប់ថ្មី ឬចាស់?

ស្រាយចម្ងល់ដែលទាហានថៃរងរបួសដោយដើរជាន់គ្រាប់មិនផ្ទុះដាច់ជើងម្នាក់ និងរងរបួស២នាក់កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ថាជាគ្រាប់មីនថ្មី ឬចាស់ លោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់មីនស៊ីម៉ាក់ បានសរសេរយ៉ាងខ្លីលើបណ្ដាញសង្គមនៅយប់ថ្ងៃទី១៧ ខែកក្កដានេះ។
លោកបានសរសេរថា៖ «ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បើសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់!»៕

រូបថតតំណាងរបស់លោក ហេង រតនា