Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជាថា នៅសល់កងទ័ពជាច្រើនទៀត នឹងបន្តបញ្ជូនទៅព្រំដែនដើម្បីប្រឆាំងការពារឈ្លានពីខាងថៃ

ប្រមុខការពារជាតិ ថាកម្ពុជា នៅសល់កងទ័ពជាច្រើនទៀត នឹងបន្តបញ្ជូនទៅព្រំដែនដើម្បីប្រឆាំងការពារឈ្លានពីខាងថៃ

កម្ពុជានៅសល់កងទ័ពជាច្រើនទៀត ហើយនឹងបញ្ជូនទ័ពបន្ថែមទៀតទៅកាន់ព្រំដែនជួរមុខ ដើម្បីការពារទឹកដីប្រឆាំងការឈ្លានពាន ហើយកម្ពុជា មិនដកទ័ព និងសព្វាវុធធ្ងន់ ចេញពីទីតាំងប្រឈមផ្ទុះសង្គ្រាមដាច់ខាត ដរាបណាថៃមិនដកកងទ័ព សព្វាវុធចេញមុន និងមិនបើកព្រំដែនទាំងអស់ឡើងវិញ នឹងធ្វើឱ្យស្ថានការណ៍ច្រកទ្វារព្រំដែនមានប្រក្រតី ដូចមុនកាលពីថ្ងៃទី០៧ ខែមិថុនា។ នេះគឺជាការអះអាងយ៉ាងច្បាស់ៗរបស់ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងទ័ពមួកខៀវ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅអាហ្វ្រិកកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។