Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា និងសិង្ហបុរី  ចុះអនុសារណៈស្តីពី ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

សិង្ហបុរី ៖ ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសិង្ហបុរី ស្តីពី«ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន» រវាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោក K.Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី នៅទីស្តីការក្រសួងមហាផ្ទៃសិង្ហបុរី។

នៅរសៀលថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ  ទស្សនកិច្ចនៅមជ្ឈមណ្ឌលប្រឆាំងបទល្មើសឆបោក ក្នុងដំណើរបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥៕