Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖កម្ពុជារីករាយក្នុងការទទួលស្វាគមន៍ និងត្រៀមភ្សម្របសម្រួលទស្សនកិច្ចផ្លូវការរបស់លោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ដែលគ្រោងទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ។ ឧត្តមសេនីយ៍ឯក វ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយលោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២៤ ខែមិថុនា។

កន្លងមក ក្រសួងការពារជាតិអាម៉េរិក ធ្លាប់ប្រកាសថា នាវាអាម៉េរិក នឹងចូលចត ហើយធ្វើលំហាត់សមជើងទឹក នៅកំពង់ផែរាម នៅក្នុងឆ្នាំនេះ។ លោក Pete Hegseth នឹងធ្វើទស្សនកិច្ចទៅនាវារបស់អាម៉េរិក ក្នុងពេលចូលចតនៅកំពង់ផែរាមផងដែរ៕