ឧត្តរមានជ័យ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់កងទ័ពឱ្យត្រៀមវាយប្រហារកងកម្លាំងឈ្លានពានដោយមិនខ្លាចញញើត ខណៈលោកទៅទស្សនាខេត្តជួរមុខមួយជាប់ព្រំដែនប្រទេសថៃ។
សម្តេច ហ៊ុន សែន ក្នុងឯកសណ្ឋានសមរភូមិផ្កាយប្រាំរបស់លោកបានទៅដល់ខេត្តឧត្តរមានជ័យនៅថ្ងៃទី២៦ ខែមិថុនា ដើម្បីសួរសុខទុក្ខកងទ័ព និងជនស៊ីវិលដែលរស់នៅតាមព្រំដែន។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ មានប្រសាសន៍ថា លោក ហ៊ុន សែន បានទទួលយកសំណើរបស់មេបញ្ជាការយោធា ឲ្យធ្វើជា «អគ្គសភស្តុភាកំពូល» នៃកងកម្លាំងប្រដាប់អាវុធ ហើយសម្តេចបានប្រាប់ពួកគេថា កុំបារម្ភអំពីការផ្គត់ផ្គង់។


In this article: