Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រុមហ៊ុនប្រេងTotal Energies នឹងពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនប្រេងបារាំង Total Energies បញ្ជាក់ជំហរនឹងពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោក Mehmet CELEPOGLU នាយករងក្រុមហ៊ុនសម្រាប់តំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ពេលបានជួបពិភាក្សាការងារជាមួយលោក កែវ រតនៈ នៅក្រសួងរ៉ែ និងថាមពល កាលពីរសៀលនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

តាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់នេះតទៅ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។