Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជានឹងដាក់បណ្តឹងរឿងព្រំដែនទៅICJ នៅថ្ងៃទី១៥ មិថុនា ចំខួប៦៣ឆ្នាំ ថៃចាញ់ក្ដីកម្ពុជារឿងប្រាសាទព្រះវិហារ

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យដឹងថា ក្រសួងការបរទេសកម្ពុជា នឹងដាក់ពាក្យបណ្ដឹងជុំវិញវិវាទតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេថ្ងៃអាទិត្យទី ១៥ មិថុនា ២០២៥ នេះចំថ្ងៃខួប៦៣ ដែលថៃចាញ់ក្នុងសំណុំរឿងប្រសាទព្រះវិហារ។

តាមសម្តេចធិបតី បានបញ្ជាក់ថា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ២០២៥ នេះ។