Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថៃចោទថា ក្រុម Hacker ខ្មែរ ចូលវាយប្រហារ Website រដ្ឋាភិបាលថៃ

ប៉ូលិស​ថៃទទួល​បាន​ដីកា​ចាប់​ខ្លួន​ក្រ៤ Hackerកម្ពុជា​ដែល​វាយ​ប្រហារ​គេហទំព័រ​រដ្ឋាភិបាល​ថៃ។

កាសែតBangkok post បានផ្សាយថា ប៉ូលីសcyberថៃ បានទទួលដីកាតាមចាប់ខ្លួនក្រុម Hacker ជនជាតិខ្មែរម្នាក់ ដែលបានបិទគេហទំព័ររបស់រដ្ឋាភិបាលថៃជុំវិញជម្លោះព្រំដែនដែលកំពុងបន្ត។

 តាមកាសែតBangkok post ពួកប៉ូលីសថៃកំពុងធ្វើការជាមួយភ្នាក់ងារអន្តរជាតិដើម្បីកំណត់ទីតាំង និងធ្វើបត្យាប័នជនសង្ស័យដែលលាក់ខ្លួនពីក្រោយអនាមិក ដើម្បីកាត់ទោសតាមច្បាប់ថៃ។

 ឧត្តមសេនីយ៍ទោ Trirong Piwpan ស្នងការនៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) បាននិយាយកាលពីថ្ងៃអង្គារថា ការស៊ើបអង្កេតបានចាប់ផ្តើមបន្ទាប់ពីការជូនដំណឹងកាលពីថ្ងៃទី 3 ខែមិថុនា ពី “Cyber ​​Intelligence Community” ដែលជាបណ្តាញអ្នកឯកទេសផ្នែកព័ត៌មានវិទ្យារបស់រដ្ឋាភិបាល។

ក្រុមនេះបានរាយការណ៍ថាក្រុម Hacker កម្ពុជាដែលត្រូវបានគេស្គាល់ថា “bl4ck_cyb3r” បានគម្រាមបើកការវាយប្រហារ DDoS និងធ្វើឱ្យខូចគេហទំព័រថៃក្នុងការតវ៉ាជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។

តាមកាសែតBangkok post បានឲ្យដឹងថា ចាប់ពីខែមេសា ដល់ខែមិថុនា គេហទំព័ររដ្ឋាភិបាលថៃមួយចំនួនពិតជាត្រូវបានគេកំណត់គោលដៅ ប្រឈមនឹងសារពីក្រុម Hacker រួមមាន “ANONSEC-KH” “H3C4KEDZ” និង “NXBBSEC (Hacker Cambodia)”។

ប៉ូលិស​ថៃទទួល​បាន​ដីកា​ចាប់​ខ្លួន​ក្រ៤ Hackerកម្ពុជា​ដែល​វាយ​ប្រហារ​គេហទំព័រ​រដ្ឋាភិបាល​ថៃ។