Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

Bangkok Post:  ទាហានថៃត្រៀមទ័ពនិងកងរថក្រោះ តាមព្រំដែនកម្ពុជារួចហើយ

កាសែត Bangkok Post បានរាយការណ៍ថា កងទ័ព​ថៃ​បាន​បញ្ជាក់​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ព្រំដែន​ដែល​អាច​កើត​មាន​ជាមួយ​កម្ពុជា ខណៈ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​សង្កត់​ធ្ងន់​ថា ដំណោះស្រាយ​ដោយ​សន្តិវិធី​គឺ​អាច​ទៅ​រួច។

យោងតាម Bangkok Post  អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree បាននិយាយកាលពីថ្ងៃអាទិត្យថា ចលនាណាមួយរបស់យោធាថៃ គឺសំដៅការពារផលប្រយោជន៍ជាតិ ស្របតាមគោលការណ៍អន្តរជាតិ ហើយពួកគេត្រូវបានរៀបចំសម្រាប់ស្ថានភាពណាមួយដែលអាចកើតឡើង” ទាក់ទងនឹងជម្លោះទឹកដីក្នុងខេត្ត Ubon Ratchathani ជាមួយកម្ពុជា។

ឧត្តមសេនីយ Winthai Suvaree  ក៏បាននិយាយផងដែរថា ការទាមទារទឹកដីឯកតោភាគីណាមួយដោយកម្ពុជា មិនមានសុពលភាពជាអន្តរជាតិនោះទេ ព្រោះប្រទេសទាំងពីរបានព្រមព្រៀងគ្នារួចហើយក្នុងការដោះស្រាយបញ្ហាទឹកដី តាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC) ។

នាយកដ្ឋានកិច្ចការស៊ីវិលនៃកងទ័ពភូមិន្ទថៃ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានបង្ហោះរបាយការណ៍ និងរូបភាពនៅលើទំព័រ Facebook របស់ខ្លួនអំពីមេបញ្ជាការកងទ័ពប្រចាំតំបន់ ដើម្បីលើកកម្ពស់ស្មារតី និងត្រួតពិនិត្យការត្រៀមលក្ខណៈរបស់កងកម្លាំងរបស់ពួកគេនៅជិតព្រំដែនកម្ពុជា-ថៃ។

 មេបញ្ជាការកងទ័ពទី២ លោកឧត្តមសេនីយ៍ទោ Boonsin Padklang បានជួបជាមួយទាហាននៅជិតប្រាសាទតាមាន់ធំ ក្នុងស្រុក Phanom Dongrak នៃខេត្ត Surin ខណៈដែលឧត្តមសេនីយ Benchapol Dechatiwong na Ayutthaya មេបញ្ជាការនៃក្រុមការងារ Burapha បានជួបជាមួយអង្គភាពរថពាសដែកពិសេសនៅស្រុក Aranyaprathet ខេត្តស្រះកែវ៕