Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មេទ័ពជើងគោកកម្ពុជា-ថៃ នឹងជួបចរចាគ្នាផ្ទាល់ ជុំវិញរឿងផ្ទុះអាវុធទ័ពថៃបាញ់ឱ្យទ័ពខ្មែរម្នាក់ស្លាប់

មេទ័ពជើងគោកកម្ពុជា-ថៃ នឹងជួបចរចាគ្នាផ្ទាល់ ជុំវិញរឿងផ្ទុះអាវុធទ័ពថៃបាញ់ឱ្យទ័ពខ្មែរម្នាក់ស្លាប់

នៅថ្ងៃនេះ តាមការគ្រោងទុកមេទ័ពជើងគោកកម្ពុជាលោក ម៉ៅ សុផាន់ នឹងជួបចរចាគ្នាដោយផ្ទាល់ជាមួយមេទ័ពជើងគោកថៃ ជុំវិញករណីទាហានថៃបាញ់លើលេណដ្ឋានកងទ័ពកម្ពុជា ជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកដែលបណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់ភ្លាមៗ។

សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ ដាក់ក្ដីសង្ឃឹមថាជំនួបចរចានេះ នឹងមានលទ្ធផលល្អ ស្ថានការណ៍កងទ័ពនឹងថមថយកម្ដៅ មានទំនាក់ទំនងល្អដូចមុន។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការ សម្ដេច ហ៊ុន ម៉ាណែត ដាក់ក្ដីសង្ឃឹមនៅមុនការចរចាដូច្នេះ៖«ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។»។

ម្សិលមិញក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែឧសភា មានហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជាកើតឡើងនៅនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមក្រសួងការពារជាតិ គឺ កងទ័ពថៃ ជាអ្នកបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្ដាលឲ្យយោធិន សួន រោន បាត់បង់ជីវិត។

កម្ពុជា​បាន​បញ្ជូន​កងទ័ព​និង​អាវុធ​ធន់​ធ្ងន់​ទៅ​កាន់​ព្រំដែន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណាមួយ ខណ​:​បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​កងទ័ព​ថៃ​។ នេះ​បើ​តាម​សារ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី កម្ពុជា​ដែល​បាន​បញ្ចេញ​តាម​ហ្វេ​ស​ប្ក៊​ផេ​ក​របស់​សម្តេច​ពី​ទីក្រុង តូ​ក្យូ កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែឧសភា ឆ្នាំ២០២៥។

កម្ពុជា​បាន​បញ្ជូន​កងទ័ព​និង​អាវុធ​ធន់​ធ្ងន់​ទៅ​កាន់​ព្រំដែន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណាមួយ ខណ​:​បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​កងទ័ព​ថៃ​។

នេះ​បើ​តាម​សារ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី កម្ពុជា​ដែល​បាន​បញ្ចេញ​តាម​ហ្វេ​ស​ប្ក៊​ផេ​ក​របស់​សម្តេច​ពី​ទីក្រុង តូ​ក្យូ កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ ឧសភា ៕