ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជូនដំណឹងដល់អតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦A ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ឬផ្ទះគ្រប់ចំនួន១០០ភាគរយ មកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដោយភ្ជាប់ឯកសារដូចខាងក្រោម៖
១– កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។
២– វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) ។
៣–ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ដូចមានភ្ជាប់ជូនក្នុងឯកសារឧបសម្ព័ន្ធមួយ។
📍ទីតាំង៖ បន្ទប់លេខ១១៧ ជាន់ទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
📆 កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅរៀងរាល់ម៉ោងធ្វើការ។

In this article: