ក្រុងព្រះសីហនុ៖ សហគមនេសាទបឹងជុំ រិះគន់មន្រ្តីជលផលខេត្តព្រះសីហនុ អត់មានចំណាត់ការចំពោះបុគ្គលធ្វើរបងបេតុងព័ទ្ធយកដីព្រៃកោងកាងរបស់សហគមន៍នៅភូមិ សង្កាត់បឹងព្រំ ក្រុងកំពង់សោម បើសមត្ថកិច្ចជំនាញជលផល និងអាជ្ញាធរបានស្គាល់អត្តសញ្ញាណ ជនល្មើសយ៉ាងណាក៏ដោយ។
ប្រធានសហគមន៍នេសាទបឹងជុំ លោកឈឺន ដៀប បានឲ្យដឹងថា ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ សហគមន៍នេសាទបឹងជុំបានចុះល្បាតរួមក្នុងដែនសហគមន៍អ្នកចូលរួមមានចំនួន ៧ ស្រីម្នាក់ ចូលរួមគាំទ្រដោយអង្គរWEA បានជួបប្រទះឃើញគេបោះបង្គោលរបងដើម្បីយកដីព្រៃលិចទឹកក្នុងដែងសហគមន៍ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
តាមលោក ឈឺន ដៀប បាននិយាយទៀតថា សូម្បីកំពង់ទូកចាស់ ក៏ក្រុមជនល្មើសបានធ្វើរបងបិទមិនប្រជានេសាទ ចេញចូលធ្វើការនេសាទ តាមព្រែកនៅតំបន់នោះបានដែរ
ប្រធានសហគមន៍ បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ មន្រ្តីជំនាញជលផល និងអាជ្ញាធរមានសមត្ថកិច្ច ពុំទាន់មានចំណាត់ការ ធ្វើការទប់ស្កាត់នៅឡើយ៕
