Connect with us

Hi, what are you looking for?

បរិស្ថាន

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុសផ្នែករដ្ឋបាលព្រៃឈើវាលវែង ចុះពិនិត្យរថយន្តដឹកអុសចម្រុះចំនួន 4 គ្រឿង

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយផ្នែករដ្ឋបាលព្រៃឈើវាលវែង ចុះពិនិត្យរថយន្តដឹកអុសចម្រុះចំនួន 4 គ្រឿង នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ប្រចាំការស្នាក់ការថ្មសំលៀង បានចូលរួមសហការជាមួយផ្នែករដ្ឋបាលព្រៃឈើវាលវែង ចុះពិនិត្យរថយន្តដឹកអុសចម្រុះចេញចំនួន 04 គ្រឿងនៅចំណុចទីតាំងសម្អាតព្រៃដីកម្មសិទ្ធិក្បាលដីលេខ150604050224និង0225របស់យោគភូមិភាគ 5 កងទ័ពជើងគោក ត្រង់ចំណុចលេខនិយាមកា296262,1370671 ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅតាមគោលដៅ ។

– រថយន្តទី01ម៉ាក HYANDAI ពណ៌ខៀវ ខាងមុខពាក់ស្លាកលេខ កំពង់ចាម 3A-4158 ខាងក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-2440 ដឹកអុសចម្រុះចំនួន 60 ស្ទែរ ឆ្ពោះទៅ ភូមិពោធិ៍កំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល
– រថយន្តទី02 ម៉ាក HYANDAI ពណ៌ស ពាក់ស្លាកលេខ ខាងមុខ ត្បូងឃ្មុំ 3A-1068 ស្លាកលេខខាងក្រោយ ភ្នំពេញ 4A-6311 ដឹកអុសចម្រុះចំនួន61ស្ទែរឆ្ពោះទៅភូមិ ព្រែកតាងែន ឃុំព្រែតាងែន ស្រុកពញាឮ ខេត្តកណ្ដាល
– រថយន្តទី 03ម៉ាកHYANDAI ពណ៌ស ពាក់ស្លាកលេខខាងមុខ កំពង់ចាម 3A-3841 ស្លាកលេខខាងក្រោយត្បូងឃ្មុំ 4A-0312 ដឹកអុសចម្រុះចំនួន 60 ស្ទែរ ឆ្ពោះទៅ ភូមិពោធិ៍កំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល
-រថយន្តទី04 DAEWOOពាក់ស្លាកលេខខាងមុខ ត្បូងឃ្មុំ 3A-2619 ស្លាកលេខខាងក្រោយ 4A-2619 ដឹកអុសចម្រុះចំនួន 60 ស្ទែរ ឆ្ពោះទៅ ភូមិក្រសាំងជីកែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕