Connect with us

Hi, what are you looking for?

បរិស្ថាន

សហគមន៍ព្រៃព្រះរការបង្រ្កាប និងប្រគល់បទល្មើសព្រៃឈើឱ្យមន្រ្តីបរិស្ថាន

ព្រះវិហារ៖សមាជិកបណ្តាញសហគមន៍ព្រៃព្រះរកា ក្នុងខេត្តព្រះវិហារបានចុះល្បាតព្រៃ ហើយបានជួបប្រទះសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់របស់ជនល្មើស១គោយន្ត រួមជាមួយនឹងម៉ាស៊ីនអារឈើចំនួន២គ្រឿងផងដែរ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ។

ភ្លាមៗនោះ ក្រុមល្បាតសហគមន៍ ដែលរួមមានស្រ្តីផងនោះបានទាក់ទងមន្ត្រីបរិស្ថាន ដើម្បីសុំជួយអន្តរាគមន៍ និងដោះស្រាយចំពោះបទល្មើស។ វត្ថុតាងបទល្មើស ត្រូវបានមន្ត្រីបរិស្ថានយកទៅរក្សាទុកនៅការិយាល័យ។ សហគមន៍បានទាមទារឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងបញ្ហាបទល្មើសព្រៃឈើក្នុ្ងងព្រៃព្រះរកា ដែលនៅតែបន្តកើតមានឡើងនេះ។ (បណ្តាញសហគមន៍ព្រៃព្រះរកា Preah Roka Forest Community Network- PFCN)