Connect with us

Hi, what are you looking for?

Mekong News

បរិស្ថាន

មេព្រៃ និងប៉េអឹមខេត្តក្រចេះ បើកដៃឡានកែច្នៃដឹកឈើខុច្បាប់មិនមានបង្ក្រាបទប់ស្កាត់នោះឡើយ

ក្រចេះ៖ ឈ្មួញឈើឈ្មោះបុលធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ដោយសេរីក្រោមការបើកដៃពីសំណាក់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើរលួសមានជ័យ នៃផ្នែករដ្ឋបាលព្រៃឈើក្រចេះ និងកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៧០៨ គឺមិនមានបង្ក្រាបទប់ស្កាត់នោះឡើយ។

ប្រភពពីប្រជាពលរដ្ឋ ពីស្រុកអូរគ្រៀងសែនជ័យបានអោយដឹងថា ឈ្មួញឈើចាស់ឧស្សារូបនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តសំយុងកែច្នៃចំនួនពីរគ្រឿង ចេញពេលភូមិសាស្ត្រឃុំស្រែជិះនិងឃុំរលស់មានជ័យ ដឹកឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើរលួស និងស្នាក់ការសន្តិសុខ ៧០៨ របស់អាវុធហត្ថស្រុកអូគ្រៀងសែនជ័យ និងឆ្លងកាត់ទីរួមខេត្តក្រចេះឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំបានយ៉ាងរលូន។

មេឈ្មួញឈើឈ្មោះលោកបុលជាមនុស្សដែលមានឥទ្ធិពលនៅក្នុងការសម្របសម្រួលជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមគោលដៅនីមួយៗដើម្បី បើកផ្លូវនាំគ្នារថយន្តដឹកឈើរបស់ខ្លួន ចេញពីតំបន់ភូមិសាស្ត្រខាងលើឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំបានយ៉ាងរលូន ។

បន្ទាប់ពីកម្លាំងអាវុធហត្ថខេត្តក្រចេះបានធ្វើការចាប់បង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញខាងលើកាលពីពេលកន្លងទៅឈ្មួញឈើម្នាក់នេះបានទំនាក់ទំនងស្អិតរមួតជា មួយនឹងកម្លាំងកងរាជអាវុធ ហត្ថខេត្តក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ ហើយអាចនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើស្ទើរតែរាល់ថ្ងៃចេញពីតំបន់ភូមិសាស្ត្រឃុំរលួសមានជ័យ និងមួយចំនួនទៀតដឹកចេញពីភូមិកោះខ្ញែរ ស្ថិតនៅក្នុងឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។

ប្រភពបន្តថានៅក្នុងសកម្មភាពជំនួញឈើខុសច្បាប់របស់មេព្រៃឈ្មោះខាងលើ លោក រុន តូនីនាយសង្កាត់រដ្ឋបាលព្រៃឈើរលួស និងលោក គឹម ភក្រ្តា មេស្នាក់ការសន្តិសុខ៧០៨ របស់មន្ត្រីអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ កំពុងតែសម្ងំនិងប្រភពចំណូលពីការដឹកជញ្ជូនឈើឆ្លងកាត់ស្នាក់ការរបស់ខ្លួនដោយមិនមានឆន្ទៈនៅក្នុងការបង្ក្រាបទប់ស្កត់បទល្មើសនោះឡើយទាំ។

ទាំង លោក រុន តូន  និងលោក គឹម ភក្ត្រា មិនបានឆ្លើយតបតាមសារតេឡេក្រាមរបស់មេគង្គ ញូវស៍ ទេឩ៕