Connect with us

Hi, what are you looking for?

បរិស្ថាន

តាន់ គឹមសួរ៖ ខ្ញុំមិនខ្លាចគេលបលួចសម្លាប់ទេ តែខ្ញុំខ្លាចថ្ងៃស្អែកមិនបានធ្វើកិច្ចការងារធំដើម្បីជាតិ

«ខ្ញុំអត់ខ្លាចគេលបលួចសម្លាប់ទេ តែខ្ញុំខ្លាចស្អែកនេះខ្ញុំមិនបានធ្វើកិច្ចការងារធំដើម្បីជាតិ»។  នេះសំណេររបស់ លោក តាន់ គឹមសួរ  សកម្មជនការពារធនធានធម្មជាតិព្រៃឈើដ៏ល្បីល្បាញ បានបង្ហោះកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នងគណនី @Tan kimsour ។

ការបង្ហោះសំណេរ នេះឡើងបន្ទាប់ពីលោកបានបង្ហោះសារមួយទៀត ថា មានអ្នកតាមឃ្លាំមើលលោកដល់កន្លែងដែលលោកសម្រាកនៅក្នុងខេត្តមណ្ឌលគិរី។

«មានគេតាមខ្ញុំដល់ផ្ទះសំណាក់ហើយ ខ្ញុំមានអារម្មណ៍ថាអសុវត្តិភាពណាស់»។

សូមបញ្ជាក់ថា ការបង្ហោះសារបែបនេះ  បន្ទាប់ពីលោក តាន់ គឹមសួរ  បានចូលរួមសហការជាមន្រ្តីជំនាញធ្វើការបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់នៅខេត្តមណ្ឌលគិរី ធ្វើឲ្យប៉ះពាល់ដល់អ្នកមានអំណាចធំៗ ដែលជាខ្នងបង្អែករបស់ពួកឈ្មួញនៅខេត្តមណ្ឌលគិរី ។

សកម្មជនការពារធនធានធម្មជាតិព្រៃឈើដ៏ល្បីល្បាញ តាន់ គឹមសួរ សហការបង្រ្កសបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី