Connect with us

Hi, what are you looking for?

Mekong News

បរិស្ថាន

បទល្មើសនេសាទដាក់របាំងស្បៃមុងនៅតែកើតមានឡើងនៅស្រុកជលគីរី ទោះបីមានកិច្ចខិតខំបង្ក្រាបយ៉ាងណាក្តី

ខេត្តកំពង់ឆ្នាំង៖ បើទោះបីមានការចុះបង្ក្រាបបទល្មើសនេសាទ យ៉ាងណាក្តីក៏បទល្មើសនេសាទនៅតែកើតមានឡើងឥតឈប់ឈរ និងស្ទើរគ្រប់កន្លែង ជាពិសេសបទល្មើសដាក់របាំងស្បៃមុង តែជាបទល្មើសបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ។ ។

សកម្មភាពបង្រ្កាបកន្លងមក

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកជលគីរី ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សុភិន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកបានចុះសហការជាមួយកំលាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោកម៉ុត ម៉េង អភិបាលរងស្រុក បានចុះបង្រ្កាបបទល្មើសនេសាទរបាំងស្បៃមុង នៅចំណុចក្រោយភូមិឫស្សីដង្គួច នឹងក្រោយភូមិកំពុងខ្លាញ់ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនេះជាលទ្ធផលធ្វើការបង្ក្រាបបានបទល្មើសនេសាទរបាំងស្បៃមុងចំនួន៧ន្លែង ស្មើប្រវែង២២០ម៉ែត្រ លបលូស្បៃមុងចំនួន៧លប បង្គោលចំនួន១១៥ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិចំនួន១៥គីឡូក្រាម ។សម្ភារៈល្មើសទាំងអស់ត្រូវបំផ្លាញចោលនៅនឹងកន្លែង។ កិច្ចប្រតិបត្តិការ បង្ក្រាបខាងលើបានប្រើប្រាស់កម្លាំងសរុបចំនួន១៣នាក់ និងមធ្យោបាយកាណូតបាឡាស្មាច់ចំនួន៤គ្រឿង។

គួររំលឹកថារាល់បទល្មើសនេសាទ ដែលត្រូវបានបង្ក្រាបទាំងអស់  គេពុំដែលឃើញចាប់បានជនប្រព្រឹត្តមកផ្ដន្ទគេទោសតាមច្បាប់នោះទេ៕