បាត់ដំបង៖ នគរបាលបានចាប់រថយន្ត១គ្រឿងនិងមនុស្សប្រុសស្រី៧នាក់ដោយសង្ស័យដឹកនាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់នៅលើដងផ្លូវជាតិលេខ៥៩A ស្ថិតក្នុង ក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងនៅវេលាម៉ោង៣.១៥នាទីក្នុងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានចុះប្រតិបត្តិការបង្ក្រាបករណី ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ នាក់ ៖
១-ឈ្មោះ អុឹម សុវណ្ណ ភេទប្រុស អាយុ ៤២ឆ្នាំ(ឃាត់ខ្លួនបាន) មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាតៃកុងឡាន ,
២-ឈ្មោះ សៀក ភេទប្រុស អាយុប្រហែល ៣៣ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ (ឃាត់ខ្លួនមិនទាន់បាន)បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ៧ នាក់៖
១-ឈ្មោះ គា សារិក ភេទស្រី អាយុ ៤០ ឆ្នាំ ,
២-ឈ្មោះ រំ យួន ភេទប្រុស អាយុ ១៧ ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ,៣-ឈ្មោះ យឿន ស្រីមុំ ភេទស្រី អាយុ២៩ ឆ្នាំ មានទីលំនៅ ភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ,
៤-ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ ,
៥-ឈ្មោះ សេង សុខនី ភេទស្រី អាយុ២៧ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិវាល ឃុំកណ្តាលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ , ៦-ឈ្មោះ ឆេត ប្រុស ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ,
៧-ឈ្មោះ ក្អាត់ ផាន់ណៃ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិប្រាំដំឡើង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។

ម្ចាសរថយន្ត និងមេខ្យល់នាំពលករទៅថៃយកម្នាក់ ៨ ០០០ បាត។
អ្នកទាំង៧ បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបងដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ៨.០០០ បាត (ប្រាំបីពាន់បាត) ។
ក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់និងពលករចំនួន៧នាក់ស្រី៣ នាក់ ដកហូតវត្ថុតាង៖ រថយន្តម៉ាក កាំម៉ារីឆ្លាមពណ៌ប្រផេះ ចំនួន ១ គ្រឿង នាំមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរ រៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធី។
