ដោយ : បន្ទាយមានជ័យ
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោកស្រីជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានដឹកនាំក្រុមការងារសមាគមន៍នារី សហការជាមួយរដ្ឋបាលខេត្ត បានចុះសួរសុខទុក្ខកងទ័ពជួរមុខចំនួន០៣រូបដែលឈរជើងនៅទិសព្រះវិហារ តំបន់មុំបី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
លោកអភិបាលខេត្តបានលើកឡើងពីគុណបំណាច់នៃការធ្វើពលិកម្ម ូជាសាច់ស្រស់ ឈាមស្រស់ក្នុងស្មារតីសេ្នហាជាតិ មាតុភូមិ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រជាជនរបស់បងប្អូនវីរ:យុទ្ធជន ហើយសមរភូមិក្រោយចងចាំមិនភ្លេច។

ក្នុងនោះ អាជ្ញាធរ សមត្ថកិច្ច គ្រូពេទ្យបាននឹងបន្តយកចិត្តទុកដាក់សង្គ្រោះព្យាបាល មើលថែនិងឧបត្ថម្ភគាំទ្រយ៉ាងខ្ជាប់ខ្ជួន ។
លោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តអោយដឹងថា: ក្នុងឱកាសនោះ អភិបាលខេត្តនិងប្រតិភូមានការឧបត្ថម្ភយុទ្ធក្នុងម្នាក់ៗទទួលបានថវិកា៧៥០,០០០រៀល-និងមានគ្រឿងបរិភោគមាន អង្ករ ២៥គីឡូ, ទឹកសុទ្ធ ១កេស ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៉ីវ ១យួរ ,ត្រីខ ១យួរ ។

ពោលគឺថវិកាសរុប ២,២៥០,០០០រៀល និងមានគ្រឿងបរិភោគ ដែលប្រភពអំណោយសប្បុរសបានមកពី: -រដ្ឋបាលខេត្តចំនួន ៩០០,០០០រៀល ,
លោកអ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ ចំនួន ៦០០,០០០រៀល ។ -សមាគមនារីខេត្តចំនួន ៦០០,០០០រៀល ។និង-លោកស្រី លាច ចាន់ដារី ចំនួន ១៥០,០០០ រៀល ៕
