Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

អង្គការសង់ត្រាល់ដោយមានជំនួយពីស្ថានទូតខ្មែរ បានជួយពលករខ្មែរនៅថៃភាគត្បូងត្រឡប់មកកម្ពុជាវិញ

ខ្លីៗពីប្រទេសថៃ៖ នៅដើមខែសីហា ឆ្នាំ២០២៥នេះ បណ្តាញពលករការពារសិទ្ធិពលករចំណាកស្រុក របស់អង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ បានរួមចំណែកកិច្ចអន្តរាគមន៍ ស្នើសុំការសហការជាមួយស្ថានទូតខ្មែរនៅក្រុងបាងកកប្រទេសថៃ សម្របសម្រួលឯកសារស្របច្បាប់ ប្រឹក្សាយោបល់ដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅភាគខាងត្បូងថៃ ជិតប្រទេសម៉ាឡេស៊ី ដើម្បីងាយស្រួលបានវិលចូលប្រទេសកម្ពុជា។
កាលពីដំបូងឡើយ បន្ទាប់ពីបានដឹងថា ពលករខ្មែរ ៦នាក់ ព្រមទាំងកុមារតូចៗ ធ្វើការនៅតាមចំការកៅស៊ូ ខេត្តសុរាដថានី ភាគខាងត្បូងនៃប្រទេសថៃ ដោយពលករខ្មែរទាំង ៦ នាក់នោះ មានបំណងចង់វិលត្រូវឡប់មកប្រទេសកំណើតវិញ ដោយសារភ័យខ្លាចនិងមិនមានសុវត្ថិភាព ដោយសារជម្លោះព្រំដែន កម្ពុជា ថៃ មិនទាន់បញ្ចប់។


យោងតាមប្រភព បណ្តាញពលករខ្មែរប្រចាំប្រទេសថៃដដែល បានប្រាប់ក្រុមការងារសង់ត្រាល់ថា «កន្លងមក ពលករទាំង៦នាក់ នោះអត់សង្ឃឹមថា នឹងបានវិលត្រឡប់មកប្រទេសកំណើតវិញទេ»។ ប៉ុន្តែដោយសារមានឯកសារស្របច្បាប់ ដែលអង្គការ សង់ត្រាល់ បានស្នើសុំកិច្ចអន្តរាគមន៍ សហការជាមួយស្ថានទូតខ្មែរនៅទីក្រុងបាងកក ដើម្បីស្នើសុំឲ្យកុងស៊ុលជួយធ្វើលិខិតបញ្ជាក់ ធ្វើដំណើរបណ្តោះអាសន្ន (លិខិតបញ្ជាក់ដើរផ្លូវ) ដើម្បីឲ្យពលករខ្មែរទាំង៦នាក់នោះ បានវិលត្រឡប់ទៅប្រទេសកំណើតដោយសុវត្ថិភាព។

ពលករខ្មែរទាំង៦នាក់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់មន្ត្រីពាក់ព័ន្ធនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក ដែលបានអន្តរាគមន៍យ៉ាងឆាប់រហ័ស ដល់ពលករខ្មែរទាំងនោះ ដោយបានអន្តរាគមន៍យ៉ាងឆាប់រហ័ស ដល់ពលករខ្មែរទាំងនោះ តាមបណ្តាញអង្គការសង់ត្រាល់ ស្នើសុំបន្ទាន់។

#សិទ្ធិពលករ #សិទ្ធិការងារ