Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧត្ថម្ភម៉ូតូ ចំនួន៨ គ្រឿង ជូនវីរកងទ័ពជួរមុខ

(ឧត្តរមានជ័យ)សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧត្ថម្ភម៉ូតូ ចំនួន៨ គ្រឿង ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីសមរភូមិតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ តាមរយៈលោក មាន ចាន់យ៉ាដា អភិបាល ខេត្តឧត្តរមានជ័យ បាននាំយកអំណោយម៉ូតូចំនួន ៨ គ្រឿងជូនដល់វីរកងទ័ពឈរជើងនៅជួរមុខ ចំនួន ៨ កងពល។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ព្រមទាំងវីរកងទ័ពជួរមុខ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចមានមនោសញ្ចេតនាផ្សារជាប់ជាមួយកងទ័ពយើងទាំងអស់គ្នានៅជួរមុខ គ្រប់កាលៈទេសៈជានិច្ច។

សូមជម្រាបថា ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងបន្តថា ក្នុងនាមប្រមុខរាជរដ្ធាភិបាលកម្ពុជាដែលមានសម្តេចទាំងទ្វេ ក៏ដូចជារដ្ធបាលខេត្តឧត្តរមានជ័យសូមកោតសរសើរចំពោះទឹកចិត្តអង់អាចក្លាហានរបស់វីរកងទ័ពយើងគ្រប់រូប ចំពោះការលះបង់ខិតខំប្រឹងប្រែងពុះពារក្នុងកិច្ចការងារ ការពារទឹកដី ដោយប្រកាន់នូវគោលជំហរម្ចាស់ការ យ៉ាងរឹងមាំបំផុត ប្រយុទ្ធតតាំងជាមួយសត្រូវ មិនរារថយមួយជំហានឡើយ ទោះស្ថិតក្នុងកាល:ទេស:ណាក៏ដោយ។