ខេត្តស្ទឹងត្រែង- ធម្មយាត្រាសន្តិភាព នៅខេត្តស្ទឹងត្រែងបានធ្វើឡើងដើម្បីបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ គឺស្រឡាញ់សន្តិភាព, ចង់ឃើញប្រទេសអភិវឌ្ឍរីកចម្រើន គឺមិនត្រូវការសង្គ្រាមឡើយ ។ ក្នុងដំណើរធម្មយាត្រាសន្តិភាព ដែលរដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំធ្វើឡើងនៅក្នុងក្រុងស្ទឹងត្រែង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយចាប់ចេញដំណើរ ពីរង្វង់មូលព្រះភិរុណ ឆ្ពោះទៅទីលានតេជោសន្តិភាពនៅមុខសាលាខេត្តលោក សរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា៖នេះចង់បង្ហាញថាប្រជាពលរដ្ឋខ្មែរយើងស្រឡាញ់និងគាំទ្រចំពោះសន្តិភាព ព្រោះ អ្វីៗទាំងអស់គឺ បានកើតឡើងក្រោមដំបូងសន្តិភាពហើយសន្តិភាពជាឬសគល់ នៃការអភិវឌ្ឍគ្រប់ហេដ្ឋរចនាសម្ពន័្ធរូបវ័ន្ត និងផ្នែកព្រះពុទ្ធសាសនាផង ។

លោកអភិបាលខេត្ត មានប្រសាសន៍បន្ថែមថា៖ ការបាត់បង់សន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងធ្វើឱ្យបាត់បង់ទាំងការវិនិយោគ ដែលរាជរដ្ឋាភិបាល ខិតខំគៀរគរបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា របស់ប្រជាជនខ្មែរគ្រប់រូប។

លោកណុបសាម៉ៃប្រជាពលរដ្ឋរស់នៅភូមិ រាជានុកូល២សង្កសត់ស្ទឹងត្រែងបានចាត់ទុកថា៖ ក្បួនធម្មយាត្រាសន្តិភាព នេះ ជាអរិយធ៌ម ដែលនាំឱ្យកើតនូវសេចក្តីសុខ ហើយមនុស្សគ្រប់រូបក្នុងសម័យបច្ចុប្បន្ន និងនៅទូទាំងសកលលោក ចង់រម្លត់ទុក លប់បំបាត់សង្គ្រាម ហើយនាំមកជំនួសវិញ នូវសុខសន្តិភាពដោយគ្មានការបង្ហូរឈាមគ្នានោះឡើយ។

លោកមៀចអ៊ាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ដែរថា៖នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តហើយវានិងស្ថិតនៅជាប់ក្នុងក្រអៅបេះដូងកូនខ្មែរយើងគ្រប់រូប ជាពិសេសចងចាំនូវវរៈភាពបងៗកងទ័ពដែលកបានបះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិជាទីស្រឡាញ់។សូមបញ្ជាក់ថា ៖ធម្មយាត្រាដ៍អធឹកអធមនេះបន្ទាប់ពីគោរពវិញ្ញាណក្ខន្ធបង្សុកូលចំពោះវីរៈជនកងទ័ពរួចមក ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងទាំងបី ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង បានសម្រួមកាយស្មឹងស្មាត សំដែងទុក្ខក្រៀមក្រំចំពោះការបាត់បង់អាយុជីវិតវីរកងទ័ពយើងនៅដមរភូមិមុខ។ ក្នុងពេលមកចូលរួមដង្ហែរក្បួនសរុបជិត១០.០០០នាក់ ក្នុងគោលបំណងទាមទារឱ្យចោរសៀម បញ្ឈប់នូវទង្វើរឃោរឃៅ ហើយងាកមកគោរពច្បាប់អន្តរជាតិ និងដោះលែងកងទ័ពកម្ពុជាឱ្យមកមាតុប្រទេសវិញឱ្យបានឆាប់។គឹមហឿន ស្ទឹងត្រែងថ្ងៃទី១៤ សីហា ឆ្នាំ២០២៥

