Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

សពពលបាលឯកវីរៈជន ស៊ីថា រិទ្ធី យកមកតម្កល់ បូជានៅតាមប្រពៃណីព្រះពុទ្ធសាសនា ដោយយកចិត្តទុកដាក់បំផុត

ខេត្តស្ទឹងត្រែង: រដ្ឋបាលខេត្ត មន្ត្រីរាជការនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានប្រារព្ធពិធីបុណ្យសព វរកងទ័ពពលបាលឯក ស៊ីថា រិទ្ធី ដែលបានយកមកតម្កល់នៅបច្ចាបដ្ឋាន វត្តកណ្តាល។ នៅថ្ងៃទី៣០,៣១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិកណ្តាល ក្រុង ខេត្តស្ទឹងត្រែង។

និងប្រារព្ធពិធី ដង្ហែ ប្រទក្សិណ និងបូជាសពទៅតាម ប្រពៃណីព្រះពុទ្ធសាសនា នៅរសៀលម៉ោង១៤រសៀល ថ្ងៃទី៣១ ខែកក្កដានេះ ដែលបានពាក់លីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃទី២៤,២៨,០៧,២០២៥។ ចោលប្រពន្ធ និងកូនឲ្យនៅកំព្រា ជាមួយចោរសៀមឈ្លានពាន មកលើទឹកដីកម្ពុជា នៃយើងដ៏ស្វិតស្វាញ ក្រាញននៀល មិនឲ្យបាត់ដីសូម្បីតែ១មីលីម៉ែត្រឡើយ។

ធ្វើថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូរទាំងខេត្តស្ទឹងត្រែង និងទូរទាំងព្រះរាជាណាចក្រកម្ពុជា ចងចាំនូវគុណនូបការ:នេះ មិនអាចបំភ្លេចបានឡើយ។ និងវរ:ជនដ៏ទៃទៀត ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដែលបានពលីជីវិត ក្នុងការតស៊ូផ្តាច់ជាមួយ ចោរសៀមឈ្លានពាន ដើម្បីការពារទឹកដីកម្ពុជា អច្ឆរិយៈឲ្យគង់វង្ស។

ដើម្បីសុខសន្តិភាព ក្រោមការដឹកនាំ ដ៏ឆ្លាតវៃ វរ:ជន ជាអគ្គមគ្គទេស ដែលមានសម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន។ សូមវិញ្ញាណក្ខន្ធ នៃសពវរ:ជនខ្លាហ៊ាន ដែលបានបាត់បង់ ក្នុងបុព្វហេតុការពារទឹកដីឲ្យគង់វង្ស សូមវិញ្ញាណក្ខន្ធនៃសព វរ:ជនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។