ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់កម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បានចេញមកថ្កោលទោសចំពោះទង្វើឈ្លានពានដ៏គឃ្លើនរបស់ថៃ ដែលប្រើប្រាស់កាំភ្លើង និងអាវុធគ្រប់ប្រភេទធ្វើឲ្យប៉ះពាល់ដល់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្រសួងវប្បធម៌អះអាងថានឹងប្ដឹងថៃចំពោះករណីនេះដើម្បីទាមទារយុត្តិធម៌និងសំណងទៅតាមច្បាប់អន្តរជាតិ។

ក្រសួងវប្បធម៌កម្ពុជា ចាត់ទុកថា ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌និងសីលធម៌ ដែលជាការគំរាមកំហែងដល់ការខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងវាយលម្អិត ចងក្រងឯកសារពាក់ព័ន្ធរួមទាំងការខូចខាតនានាស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមច្បាប់អន្តរជាតិជាធរមាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការអន្តរជាតិដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែងនៅក្នុងពិធីសារទី ២ នៃអនុសញ្ញាទីក្រុងឡាអេ។
ក្រសួងវប្បធម៌កម្ពុជាប្រកាសពីការប្ដេជ្ញាចិត្តឥតងាករេក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌ ទោះបីជាកំពុងស្ថិតទទួលរងការឈ្លានពានប្រដាប់អាវុធពីសំណាក់ថៃក៏ដោយ៕
