ឧត្តរមានជ័យ: មានការផ្ទុះអាវុធនៅតំបន់ព្រំដែកម្ពុជា–ថៃ ដែលបណ្តាលឱ្យប្រជាជនកម្ពុជា ជាច្រើន
គ្រួសារ ត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ ស្ថានភាពតានតឹងនេះបានធ្វើឱ្យតំបន់ជិតព្រំដែនមានការភ្ញាក់ផ្អើល និងក្តៅគគុក ដោយសារការបាញ់ប្រហារដោយអាវុធ ជាច្រើនប្រភេទ។
អាជ្ញាធរកម្ពុជានិងក្រុមសង្គ្រោះបន្ទាន់ បានចូលរួមប្រតិបត្តិការជួយសង្គ្រោះប្រជាជនដែលរងផលប៉ះពាល់។ ប្រជាជនត្រូវបានផ្លាស់ទីទៅកាន់ទីជំរកបណ្ដោះអាសន្ន ដែលមានការរៀបចំផ្គត់ផ្គង់អាហារ ទឹកស្អាត និងសេវាសុខភាព។
អង្គការសង្គមស៊ីវិល និងសហគមន៍ក៏បានចូលរួមផ្តល់ជំនួយ ដើម្បីធានាឱ្យអ្នកភៀសខ្លួនមានជីវភាពល្អប្រសើរ។
ប្រជាជនមួយចំនួនបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បារម្ភខ្លាំងចំពោះសុវត្ថិភាពនៃជីវិត និងទ្រព្យសម្បត្តិ។ ប្រជាពលរដ្ឋកម្ពុជា ដែលបានរស់នៅជិតព្រំដែន បាននិយាយថា៖
“ពួកគាត់មិនទាន់ធ្លាប់មានអារម្មណ៍ភ័យខ្លាចដូចនេះទេ នៅសុខៗស្រាប់តែស្តាប់សម្លេងផ្ទុះនៅជិតផ្ទះ ពួកគាត់ត្រូវរត់ចេញពីផ្ទះ ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។”
ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្ដីប្រកាសថា កម្លាំងសន្តិសុខបានត្រៀមខ្លួនដើម្បីធានាសន្តិសុខសាធារណៈ និងការពារជីវិតរបស់ប្រជាជន។ ពិសេសអំពាវនាវឱ្យប្រជាជននៅតំបន់ប្រឈមហានិភ័យ សហការជាមួយអាជ្ញាធរ ដើម្បីស្នាក់នៅបណ្តោះអាសន្ននៅកន្លែងសុវត្ថិភាព។
ប្រជាជនដែលរស់នៅជិតតំបន់ប្រឈមហានិភ័យត្រូវបានចាកចេញពីផ្ទះរបស់ខ្លួន ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។
សូមបញ្ជាក់ថា៖ ការជំលៀសខ្លួនរបស់ប្រជាជនកម្ពុជាតាមបន្ទាត់ព្រំដែន កម្ពុជា–ថៃ កំពុងកើតឡើងដោយសារស្ថានភាពតានតឹង និងការផ្ទុះអាវុធនៅតំបន់ព្រំដែន នាថ្ងៃព្រហស្បត្តិ៍ទី២៤ខែ កក្គដា ឆ្នាំ២០២៥ ៕
