Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

ភ្ញៀវទេសចរថៃ និងខ្មែរប្រមាណ ៧០០០នាក់ ក្នុងនោះភ្ញៀវទេសចរខ្មែរយើងមានជិត៥៥០០នាក់បានទៅទស្សនាប្រាសាទតាមាន់ធំ និងតាក្របី នៅថ្ងៃនេះ

ប្រជាពលរដ្ឋខ្មែរយើងនៅថ្ងៃ អាទិត្យ ទី 20 ខែ កក្កដា ឆ្នាំ 2025ម៉ោង 09:00 នាទីដល់ម៉ោង 15:00 នាទីចំនូនរួម 5435 នាក់ ប្រុស 2638 នាក់ស្រី 2797នាក់ ព្រះសង្ឃ 48 អង្គ មកពី ខេត្តកំពង់ធំខេត្តសៀមរាប ខេត្តបាត់ដំបងខេត្តប៉ៃលិនខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្បបន្ទាយមានជ័យ។ តាមប្រភពអ្នកសារព័ត៌មានអង្គភាព Freshnews ប្រចាំខេត្តឧត្តរមានជ័យ តាមរបាយការណ៍អាជ្ញាធរខ្មែរ។

ភ្ញៀវទេសចរថៃ និងខ្មែរប្រមាណ ៧០០០នាក់ បានទៅទស្សនាប្រាសាទបុរាណតាមាន់ធំ និងតាក្របី នៅថ្ងៃនេះ ក្នុងអ្វីដែលគេមើលឃើញថាជាការបង្ហាញពីទឹកចិត្តស្នេហាជាតិ ដើម្បីទាមទារយកប្រាសាទទាំងពីរនេះ។ នេះបើកាសែត KhoaSot របស់ថៃ។

ជាមួយគ្នានេះដែរ កាសែត KhoaSot របស់ថៃ បានប្រើប្រភពក្រុមជ្រុលនិយមថៃ ដោយលើកឡើងថា មានសេចក្តីរាយការណ៍មកថា មន្ត្រីកម្ពុជាបានជួលរថយន្តក្រុងជាច្រើនគ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅកាន់ទីតាំងទាំងពីរនេះ ទាំងនៅលើទឹកដីមិនកំណត់ព្រំដែន ដែលទាមទារដោយប្រទេសថៃ និងកម្ពុជា។

ដើម្បីធានាថា ដំណើរទស្សនកិច្ចនៅតែមានសន្តិភាព ឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២ បានសម្របសម្រួលជាមួយសមភាគីកម្ពុជា ឧត្តមសេនីយ៍ទោ នាក់ វង្សមេបញ្ជាការកងពលតូចលេខ៤២ ដើម្បីរៀបចំឲ្យទាហានទចំនួន៧រូប មកពីភាគីម្ខាងៗ ឈរជើងនៅប្រាសាទ ដូច្នេះភ្ញៀវទេសចរថៃ និងកម្ពុជាអាចចូលទស្សនាបានដោយគ្មានការរំខាន។

នាយ​ឧ​ត្ត​ម​សេនីយ៍​យោធា​ថៃ​បាន​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ​ឱ្យ​គោរព​តាម​បទប្បញ្ញត្តិ​កុំ​ឱ្យ​មាន​បញ្ហា​អ្វី​កើតឡើង​។

របាយការណ៍មួយនៅលើបណ្តាញសង្គមពួកជ្រុលនិយមថៃបានជំរុញឱ្យអ្នកទេសចរថៃស្លៀកពាក់បែបថៃ និងចាត់ទុកភ្ញៀវទេសចរខ្មែរជាភ្ញៀវរបស់ពួកគេ។

ចំំពោះចំនួនភ្ញៀវទេសចរខ្មែយើង តាមប្រភពអ្នកសារព័ត៌មានអង្គភាព Freshnewsប្រចាំខេត្តឧត្តរមានជ័យបានឲ្យដឹងថា ប្រជាពលរដ្ឋយើងនៅថ្ងៃ អាទិត្យ ទី 20 ខែ កក្កដា ឆ្នាំ 2025ម៉ោង 09:00 នាទីដល់ម៉ោង 15:00 នាទីចំនូនរួម 5435 នាក់ ប្រុស 2638 នាក់ស្រី 2797នាក់ ព្រះសង្ឃ 48 អង្គ មកពី ខេត្តកំពង់ធំខេត្តសៀមរាប ខេត្តបាត់ដំបងខេត្តប៉ៃលិនខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្បបន្ទាយមានជ័យ។

ចំនួនភ្ញៀវទេសចរខ្មែរយើង ដែលបានរាយការណ៍មានរហូតដល់ជាងជិត៥៥០០នាក់នេះ លើសអ្វីពីការផ្សព្វផ្សាយ របស់មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលមានត្រឹមតែជាង១០០០នាក់ប៉ុណ្ណោះ៕