Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ស្រូវអង្គរកម្ពុជា សូមបដិសេធទាំងស្រុង ចំពោះសំបកវេចខ្ចប់អង្គរដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ

សហព័ន្ធស្រូវអង្ករកម្ពុជា៖ ថ្មីៗ នេះមានការបង្ហោះព័ត៌មានស្តីអំពីអង្គរកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទី ផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើ កញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្គរ របស់កម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ជាក់ថា កញ្ចប់អង្គរដែលមាន រូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំ ចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សហព័ន្ធស្រូវអង្គរកម្ពុជា សូមបដិសេធទាំងស្រុង ចំពោះសម្បកវេចខ្ចប់អង្គរដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។