អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានអំពាវនាវដល់ក្រុមពាណិជ្ជករ/ឈ្មួញឱ្យជួយប្រមូលទិញដំឡូមីពីប្រជាកសិករកាន់តែសកម្មបន្ថែមទៀត ហើយ ARDB នឹងបន្តជួយគាំទ្រផ្នែកឥណទានផងដែរ ខណៈការបិទព្រំដែនជាមួយប្រទេសថៃ គឺជាពេលវេលាដែលកម្ពុជាត្រូវខិតខំពង្រឹង និងពង្រីកសមត្ថភាពផលិតកម្មក្នុងស្រុកផងដែរ។

ក្នុងឱកាសជួបពិភាក្សាជាមួយប្រជាកសិករ និងក្រុមឈ្មួញអំពីបញ្ហាប្រឈមនៃទីផ្សារដំឡូងមី និងពោតក្រហម នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក កៅ ថាច បានលើកឡើងពីថា ជំនួបនេះធ្វើឡើងដោយផ្តោតជាចម្បងលើកិច្ចពិភាក្សាពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី និងពោតក្រហមជាមួយក្រុមកសិករផលិត ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តាខេត្តមួយចំនួន ដូចជា បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប និងត្បូងឃ្មុំ ជាដើម។
លោកប្រាប់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីហិរញ្ញប្បទានពិសេសសម្រាប់ប្រមូលទិញស្រូវ និងកសិផលមួយចំនួនទៀតពីប្រជាកសិករនាពេលរដូវប្រមូលផលធំជារៀងរាល់ឆ្នាំ។
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានអំពាវនាវដល់ក្រុមពាណិជ្ជករ និងឈ្មួញឱ្យជួយប្រមូលទិញដំឡូមីពីប្រជាកសិករកាន់តែសកម្មបន្ថែមទៀត ហើយ ARDB នឹងបន្តជួយគាំទ្រផ្នែកឥណទានផងដែរ ខណៈការបិទព្រំដែនជាមួយប្រទេសថៃ គឺជាពេលវេលាដែលកម្ពុជាត្រូវខិតខំពង្រឹង និងពង្រីកសមត្ថភាពផលិតកម្មក្នុងស្រុកផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករ និងក្រុមឈ្មួញអំពីបញ្ហាប្រឈមនៃទីផ្សារដំឡូងមី និងពោតក្រហម នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក កៅ ថាច បានលើកឡើងពីថា ជំនួបនេះធ្វើឡើងដោយផ្តោតជាចម្បងលើកិច្ចពិភាក្សាពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី និងពោតក្រហមជាមួយក្រុមកសិករផលិត ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តាខេត្តមួយចំនួន ដូចជា បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប និងត្បូងឃ្មុំ ជាដើម។
លោកប្រាប់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីហិរញ្ញប្បទានពិសេសសម្រាប់ប្រមូលទិញស្រូវ និងកសិផលមួយចំនួនទៀតពីប្រជាកសិករនាពេលរដូវប្រមូលផលធំជារៀងរាល់ឆ្នាំ។

យោងតាម ARDB ក្នុងមួយឆ្នាំៗដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា(ទិន្នផលស្រស់ប្រមាណ ១៥លានតោន)ជាមួយនឹងផលសេដ្ឋកិច្ចប្រមាណ ១ ២៥៥ លានដុល្លារ ក្នុងឆ្នាំ ២០២៤ និងពោតក្រហមមានជាង ២៨ម៉ឺនហិកតា(ទិន្នផលស្រស់ប្រមាណ ១ លានតោន) ជាមួយផលសេដ្ឋកិច្ចប្រមាណជាង ២00លានដុល្លារ។ ដំឡូងមីត្រូវបានដាំដុះនាដើមខែមីនា និងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជារៀងរាល់ឆ្នាំ។ ដោយឡែក ពោតក្រហមត្រូវបានដាំដុះចាប់ពីខែមេសា ជាបន្តបន្ទាប់ និងប្រមូលផលចាប់ពីខែកក្កដា។
ចំពោះដំណាំដំឡូងមី និងពោតក្រហម លោក កៅ ថាច បានថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ពាណិជ្ជករ/ឈ្មួញ បន្តប្រមូលទិញដំឡូមីពីបងប្អូនកសិករឱ្យបានច្រើន ហើយធនាគារ ARDB នឹងបន្តគាំទ្រផ្នែកឥណទាន»។
ជាមួយគ្នានេះលោកក៏បានលើកឡើងនូវដំណោះស្រាយមួយចំនួនទាក់ទងនឹងកង្វល់កង្វះទ្រព្យធានាបំណុលរបស់ប្រជាកសិករដែលបានប្រើប្រាស់ជាមួយគ្រឹះស្ថានធនាគារឯកជន ដោយមានជម្រើសដំណោះស្រាយមួយចំនួន ២។ លោកប្រាប់ថា ទី១. យន្តការកិច្ចសន្យាត្រីភាគីលើប្រតិបត្តិការទិញលក់ដំឡូងមី-ពោតក្រហម(ឈ្មួញប្រមូលទិញ- ក្រុមហ៊ុននាំចេញ- ធនាគារ ARDB) ហើយលំហូរសាច់ប្រាក់ទូទាត់លើការប្រមូលទិញដំឡូងមី-ពោត ត្រូវធ្វើឡើងតាមរយ: ARDB Mobile App, និងទី២ យន្តការយកសន្និធិដំឡូងមី និងពោតក្រហមស្ងួតដើម្បីធ្វើជាទ្រព្យធានាឥណទាន (ទំហំឥណទាន ៧០ភាគរយនៃតម្លៃសន្និធិ) ដោយតម្រូវឱ្យមានកិច្ចសន្យាទិញ-លក់ច្បាស់លាស់ជាមួយក្រុមហ៊ុននាំចេញ និងឬក្រុមហ៊ុនកែច្នៃ៕
