បាងកក៖ ក្រុមហ៊ុន OR (PTT Oil and Retail) ដែលជាក្រុមហ៊ុននាំប្រេងមកកម្ពុជា បានបញ្ជាក់ថា ករណីនេះនឹងមិនប៉ះពាល់ដល់ចំណូលរបស់ OR ខ្លាំងនោះទេ ព្រោះមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៨៦ នៅទូទាំងប្រទេសកម្ពុជា និង ២៥៤ ហាង Café Amazon រួមបញ្ចូលគ្នា បើធៀបនឹងស្ថានីយ៍ OR ជាង ២០០០ នៅប្រទេសថៃ។
នេះតាមកាសែត Koasot ថៃបានរាយការណ៍ថា ប្រភពពីក្រសួងថាមពលបានបង្ហើបថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល លោក Pirapan Salirathavibhaga បានពិភាក្សាជាមួយនាយកប្រតិបត្តិពាក់ព័ន្ធ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជានឹងផ្អាកការនាំចូលប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់ពីពាក់កណ្តាលអធ្រាត្រយប់ ថ្ងៃទី២២ មិថុនា។ ភាគីថៃនឹងបញ្ជាក់ពីវឌ្ឍនភាព ឬផ្តល់យុទ្ធសាស្ត្រឆ្លើយតបឲ្យបានច្បាស់លាស់នៅថ្ងៃ ២៣ មិថុនានេះ។
In this article: